ការ​ប្រយុទ្ធ​គ្នានៅប្រទេស​យេ​ម៉ែ​ន ​រវាង​ពួក​បំបែក​ខ្លួន​ ​និង​កងកម្លាំង​រដ្ឋាភិបាល​ បណ្ដាលមនុស្សយ៉ាងច្រើន ដើម្បីដណ្ដើមកាន់កាប់ទីក្រុង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលឹកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ប្រទេស​យេ​ម៉ែ​ន ៖ ការ​ប្រយុទ្ធ​គ្នា​នានា​បានផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១១ ឧសភា នៅ​ភាគ​ខាងត្បូងយេ​ម៉ែ​ន រវាង​ពួក​បំបែក​ខ្លួន ​និង​កងកម្លាំង​រដ្ឋាភិបាល ដែល​ប៉ុនប៉ង​វាយ​ដណ្ដើម​យក​វិញ​ទីក្រុង ZINJIBAR ទីប្រជុំជន​នៃ​ខេត្ត​អាប់​យ៉ា​ន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០​នាក់​ហើយ​ច្រើន​នាក់​រង​របួស​ទាំង​សងខាង ។

ការ​ប៉ះទង្គិច​គ្នា​ខាង​យោធា​លើក​ដំបូង ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នោះ​ចាប់តាំងពី​ពួក​បំបែកខ្លួន​និយម​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ មេ​សា ស្វ័យភាព​នៃ​តំបន់​របស់​ពួក​គេ​កាន់កាប់​បន្ទាប់​ពី​បរាជ័យ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល ដែល​គ្រោង​បែងចែក​អំណាច​គ្នា​រវាង​ភាគី​ទាំង​២​មក ។

តាម​អ្នក​ទទួលខុសត្រូវ​យោធា​ម្នាក់​របស់​កងកម្លាំង​បំបែក​ខ្លួន​ថា កងកម្លាំង​យោធា​មួយ​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​បាន​បើក​ធ្វើ​ប្រតិបត្តិការ​មួយ ដើម្បី​វាយ​ដណ្ដើម​យក​ទីក្រុង ZINJIBAR ទីប្រជុំជន​ខេត្ត​អាប់​យ៉ា​ន ភាគ​ខាងត្បូង​យេ​ម៉ែ​ន ។ ពួក​បំបែក​ខ្លួន​អាច​ទប់​ការ​វាយលុក​នេះ ដោយ​សម្លាប់​និង​ចាប់ខ្លួន​ទាហាន​រដ្ឋាភិបាល​ជា​ច្រើន​នាក់ ។

ប្រភព​មន្ទីរពេទ្យ​រាយការណ៍​ថា ទាហានរ​ដ្ឋា​ភិ​បាល​៨​នាក់​បាន​ត្រូវ​ស្លាប់​និង​២៣​នាក់​ទៀត​រង​របួស​ក្នុង​ការ​ប្រយុទ្ធ​គ្នា ។ យុទ្ធ​ជន​បំបែក​ខ្លួន​២​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ និង​១១​នាក់​រង​របួស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News