ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ប្រទេសឥណ្ឌាបានប្រកាសកញ្ចប់សេដ្ឋកិច្ចចំនួន ២៦៤ពាន់លានដុល្លារ ដើម្បីដោះស្រាយវិបត្តិកូរ៉ូណា ដែលកើតឡើងដោយសារតែការបិទប្រទេស។
លោកនាយករដ្ឋមន្ត្រី Narendra Modi បាននិយាយថា ការបញ្ចេញថវិកានោះនឹងជួយគាំទ្រដល់កសិករ និងជំនួយតូចៗ។
រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Nirmala Sitharaman គ្រោងនឹងប្រកាសពីព័ត៌មានបន្ថែម នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។
ឥណ្ឌាមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបជាង ៧០.០០០នាក់ ក្នុងចំណោមប្រជាជនសរុបរបស់ខ្លួនជាង១,៣ពាន់លានាក់ តួលេខអ្នកឆ្លងវីរុស ត្រូវគេរំពឹងថា នឹងវ៉ាដាច់ចំនួនអ្នកឆ្លងនៅចិន ក្នុងរយៈពេលមួយសប្តាហ៍ទៀត។
លោក Modi និយាយថា កញ្ចប់ថវិកា ដែលស្មើនឹង ១០ភាគនៃផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌា មានគោលបំណងជួយប្រជាជន ដែលបាត់បង់ការងារ និងជំនួញ ដោយសារតែការបិទប្រទេស។
លោកថា បទបញ្ជាឲ្យស្នាក់នៅផ្ទះ នឹងត្រូវពន្យាររហូតដល់ថ្ងៃទី ១៧ ខែឧសភានេះ ជាមួយនឹងច្បាប់ថ្មី។
វិធានការបិទប្រទេសដ៏តឹងរឹងរបស់ឥណ្ឌា ដែលបានចាប់អនុវត្តពីថ្ងៃទី ២៥ ខែមីនាមក បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រជាជនឥណ្ឌាក្រីក្រ និងកម្មករចំណាកស្រុករាប់លាននាក់រងផលប៉ះពាល់ខ្លាំងជាងគេ។
កាលពីខែមីនា ឥណ្ឌាប្រកាសថា ខ្លួននឹងផ្តល់ប្រាក់ ១,៧លានលានរ៉ូពី សម្រាប់ការវេរដោយផ្ទាល់ និងវិធានការសន្តិសុខស្បៀងទៅដល់ប្រជាជនក្រីក្រ។ទោះយ៉ាងណា រដ្ឋបាលរបស់លោក Modi បានរងការចោទប្រកាន់ថា មិនបានធ្វើវាគ្រប់គ្រាន់៕ ប្រភព៖ Channelnewsasia