រឿងសមត្ថកិច្ចចាប់ខ្លួនអតីតនាយកស្ថានីយ៍វិទ្យុ រិទ្ធិសែន សុខ ឧត្តម ដែលមានពលរដ្ឋស្រឡាញ់ និងគាំទ្រច្រើនបំផុត នៅខេត្តកំពង់ឆ្នាំង តើមានអ្វីនៅក្រោយខ្នងដែរ ឬ យ៉ាងណា ? អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ គួរស្រាវជ្រាវ ដើម្បីស្វែងរកការពិត

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ឆ្នាំង ករណីលោក សុខ ឧត្តម នាយកវិទ្យុរិទ្ធិសែន នៅក្នុងខេត្តកំពង់ឆ្នាំង និងជាចាងហ្វាងគេហទំព័ររិទ្ធ​សែន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួន នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ និងដល់ព្រឹកថ្ងៃទី១៣នេះ គេមិនបានដឹងថា សមត្ថកិច្ចចាប់ខ្លួនពីបទល្មើសអ្វី ឬតាមបណ្ដឹងអ្នកណានោះទេ។

គេបានអង្កេតឃើញលោក សុខ ឧត្តម នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២​០ បានទៅឡាយព័ត៌មាន ទាក់ទងនឹងការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំជៀប ស្រុកទឹកផុស ដែលតាមគេដឹងនោះគឺ លោក សុខ ឧត្តម បានវាយប្រហារយ៉ាងខ្លាំងទៅលើលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បន្ទាប់មកនៅរសៀលថ្ងៃទី ១៣ នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ទាក់ទងនឹងព័ត៌មានខាងលើនេះដែរ យើងមិនអាចសុំការបំភ្លឺពីលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានទេ ព្រោះអ្នកកាសែត ដែលមានបំណងចូលទៅសាកសួរព័ត៌មាននេះ ប៉ុន្តែត្រូវបានគេឃាត់ទាំងអស់មិនឲ្យចូលសាកសួរយកព័ត៌ នៅក្នុងស្នងការបានឡើយ។

សម្រាប់ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសលុបចោលអាជ្ញាប័ណ្ណវិទ្យុ រិទ្ធីសែង និងគេហទំព័ររិទ្ធីសែនរបស់លោក សុខ ឧត្តម ផងដែរ ដោយបានលើកឡើងថា វិទ្យុ រិទ្ធិសែន និងគេហទំព័រឫរិទ្ធីសែន បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ ឲ្យមានអំពើហិង្សារើសអើងពូសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម រំលោភលើក្រមសីលធម៌វិជ្ជាជីវៈ និងបំពានលើកិច្ចសន្យារបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្នុងក្រសួងព័ត៌មាន។

ចំណែកក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង និងនៅភ្នំពេញ បានអំពាវនាវសូមដល់សមាគមអ្នកសារព័ត៌មាន នៅក្នុងកម្ពុជា និងក្រសួងព័ត៌មាន មេត្តាជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនដល់លោក សុខ ឧត្តម ដើម្បីការពារសិទ្ធសេរីភាពរបស់អ្នកសារព័ត៌មានតាមការគួរ។ ជាមួយគ្មានេះសូមអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធ ជួយស្រាវជ្រាវករណីនេះ តើមានអ្វីនៅក្រោយខ្នងដែរ ឬ យ៉ាងណា ? ដើម្បីស្វែងរកការពិត។ ព្រោះលោក សុខ ឧត្តម គឺជាអ្នកសារព័ត៌មានម្នាក់ ដែលមានពលរដ្ឋស្រឡាញ់ និងគាំទ្រច្រើនបំផុត នៅខេត្តកំពង់ឆ្នាំង ដោយសារលោកជាមនុស្សហ៊ាននិយាយចំៗរិះគន់ទៅលើមន្ត្រី និងជនខិលខូចដែលឃុបឃិតគ្នា រំលោភបំពានដីរដ្ឋ និងដីរាស្រ្ត ទើបលោកទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់មនុស្សអាក្រក់មួយចំនួន តែងតែចង់បៀមឈាមព្រួសពិសដល់លោកយ៉ាងអយុត្តិធម៏៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News