ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
បាត់ដំបង៖លោកវរសេនីយ៍ឯក សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ទទួលដឹកនាំការងារចរាចរណ៍ផ្លូវគោក បានចេញមុខបំភ្លឺជុំវិញរឿងដែលលោកស្រី បូ សុភី និងប្ដីឈ្មោះ យូ ធារ៉ា រស់នៅភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានខ្លឹមសារដូចខាងក្រោម៖
១ ការលក់ ទិញដីលំនៅដ្ឋាន និងផ្ទះ តុលាការកំពុងបន្តនីតិវិធី នៅតុលាការកំពូល ។
២ ការឃាត់ខ្លួនលោកយូ ធារ៉ា គឺជារឿងបទល្មើស(គាស់សោរផ្ទះ បំផ្លាញសំភារៈរបស់សាលា ) ការឃាត់ និងផន្ទាទោស គឺជានីតិវិធីរបស់តុការ ។
រឿងហេតុនេះ បើលោកចង់ដឹងច្បាស់ទាល់តែលោកសួរខាងតុលាការ លោកអាចយល់ច្រើន ។
លោកវរសេនីយ៍ឯក សាត គឹមសាន បានបញ្ជាក់ថា រឿងដីស្រែចំនួន៤ហិចតាលោកបានទិញពីលោក យូ ធារ៉ា ដោយមានការស៊ីញ៉េដឹងលឺពីមេឃុំ។ ចំពោះដីផ្ទះ គឺលោកបានទិញក្នុងតម្លៃ១៣៨០០ដុល្លា ដើមឡើយលោកអត់ចង់ទិញដីនេះទេ ប៉ុន្តែដោយមានទទូចអង្វពីលោក យូ ធារ៉ា ទើបលោកយល់ព្រមទិញ ហើយដីនេះអត់មានពាក់ព័ន្ធនិងប្រពន្ធគាត់ទេ ព្រោះជាដីដូនតាលោក បូ ធារ៉ា តែម្នាក់ឯង។ ចំណែកប្រពន្ធរបស់លោក យូ ធារ៉ា ឈ្មោះបូ សុភី គាត់បានចែកផ្លូវគ្នាអស់មួយរយះធំ ដោយប្តី និងប្រពន្ធមួយគូនេះបានជួបជុំគ្នា វិញ គឺដោយសារប្រពន្ធលោកជាអ្នកជួយសម្របសម្រួលអោយជួបគ្នាវិញ។ ហើយបានផ្ដល់អោយដីនៅខាងមុខផ្ទះធ្វើរោងស្នាក់នៅ រយះពេល១ឆ្នាំទៀត ប៉ុន្តែដល់ឆ្នាំកំណត់អោយចេញ បែជាពួកគាត់ប្តឹងលោកទាមទាយកដី និងផ្ទះនេះវិញតែម្ដង។
ទាក់ទងករណីនេះ ផែនដីថ្មី សុំមិនបកស្រាយបន្តនោះទេ ទុកជូនមិត្តអ្នកអានពិចារណាទៅតាមការគួរ៕