ក្រុមហ៊ុនឥណ្ឌា ឈ្មោះ អេះខេ បំផុសឈ្មួញកាប់ឈើ ក្នុងតំបន់ព្រៃអភិរក្សនឹងព្រៃសហគមន៍ខេត្តស្ទឹងត្រែង ដឹកមកលក់កឲ្យខ្លួន ដល់ ស្រុកវើនសៃ ខេត្តរតនៈគិរី ដោយមានមន្ត្រីឌឺបេ ឈ្មោះ ស៊ី នឿន និងជាកូនចៅជំនិតរបស់លោក ផាន់ ណា ប្រធានឌឺប៉េ កងទ័ពជើងគោកប្រចាំខេត្តរតនគីរី ដែលចាំទទួលប្រម៉ូលឈើចូល

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

រតនៈគិរី៖ប្រភពបានឲ្យថា ក្រុមឈ្មួញធ្វើការកាប់ និងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យនោះ គឺកាប់ចេញពីតំបន់ព្រៃការពារដោយសហគមន៍ និងព្រៃតំបន់អភិរក្សការពារដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន នៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដឹកមកទម្លាក់មាត់ទន្លេនៅចំណុចភូមិហានប៉ក់ នឹងវុឺនហយ ស្ថិតក្នុងឃុំ ហាន់ប៉ក់ ស្រុកវើនសៃ ខេត្តរតនៈគិរី ជាប់ព្រំប្រទល់ជាមួយស្រុកសេសានខេត្តស្ទឹងត្រែង គេទម្លាក់ឈើនោះចូលក្នុងទន្លេសេសាន រួច អូសឆ្លងទន្លេចូលទៅក្នុងក្រុមហ៊ុន ឥណ្ឌា ឈ្មោះអេះខេនេះតែម្តង ដើម្បីបំភ្លៃឈើទាំងនោះឲ្យក្លាយជាឈើស្របច្បាប់ ក្រោមការឃុបឃិតពីមន្ត្រីពាក់ព័ន្ធមួយចំនួន។

តាមប្រភពបានឲ្យថា៖ ទាំងក្រុមហ៊ុនឥណ្ឌាមួយនេះ មិនមានសល់ព្រៃណាដែលត្រូវមានឈើ អាច្រៀកទៀតឡើយ។ ចំណែកឈើដែលក្រុមឈ្មួញធ្វើការកាប់ និងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យនោះ គឺកាប់ចេញពីតំបន់ព្រៃការពារដោយសហគមន៍ និងព្រៃតំបន់អភិរក្សការពារ ដោយមន្ត្រីបរិស្ថាននៅក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដឹកមកទម្លាក់មាត់ទន្លេនៅចំណុចភូមិហានប៉ក់ នឹងវុឺនហយ ស្ថិតក្នុងឃុំ ហាន់ប៉ក់ស្រុកវើនសៃ ខេត្តរតនៈគិរី ជាប់ព្រំប្រទល់ជាមួយស្រុកសេសានខេត្តស្ទឹងត្រែង គេទម្លាក់ឈើនោះចូលក្នុងទន្លេសេសាន រួច អូសឆ្លងទន្លេចូលទៅក្នុងក្រុមហ៊ុន ឥណ្ឌា ឈ្មោះអេះខេនេះតែម្តង ដើម្បីបំភ្លៃឈើទាំងនោះឲ្យក្លាយជាឈើស្របច្បាប់។

ប្រភពបានបញ្ជាក់ថា ឈ្មួញដែលរកសុីសព្វថ្ងៃសុទ្ធតែមន្ត្រីធំៗនៅខេត្តរតនៈគិរី និងមានឈ្មោះ លោកស៊ី នឿន ជាមន្ត្រីឌឺបេ និងជាកូនចៅជំនិតរបស់លោក ផាន់ ណា ដែលជាប្រធានឌឺប៉េ កងទ័ពជើងគោកប្រចាំខេត្តរតនគីរី ដែលចាំទទួលប្រម៉ូលឈើចូលក្នុងក្រុមហ៊ុនឥណ្ឌានោះ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា៖ ចំណែកមេការរបស់ក្រុមហ៊ុនដែលជាអ្នកចាំទទួលទិញឈើ ពីលោកសុី នឿន នោះ ត្រូវគេស្គាល់យ៉ាងច្បាស់ថាទី១ ឈ្មោះលោកសម្បត្តិជាអ្នកបកប្រែ ទី២មានឈ្មោះលោកប៉ែង វង់ ជាអ្នកសម្របសម្រួលក្នុងក្រុមហ៊ុននោះផ្ទាល់តែម្ដង។

ទង្វើដ៏គឃ្លើនរបស់ក្រុមឈ្មួញ និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តរតនគិរី នេះប្រជាពលរដ្ ឋនិងប្រជាសហគមន៍នៅតំបន់នោះបានធ្វើការសំណូមពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេត្តាជ្រាបជាដំណឹង។ ហើយសូម ឯកឧត្តម មេត្តាធ្វើការស្រាវជ្រាវទៅតាមប្រភពដូចបានរៀបរាប់ខាងលើនេះដើម្បីធ្វើការទប់ស្កាត់ និងបង្រ្កាបឲ្យទាន់ពេលវេលា។

សូមរំលឹកថា កាលក្នុងអំឡុង ចុងឆ្នាំ២០១៩ដែល គណៈកម្មការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា បានចុះធ្វើការទប់ស្កាត់និងបង្ក្រាបជាទ្រង់ទ្រាយធំទូទាំងប្រទេស ហើយបានធ្វើការដុតកំទេចរាល់មធ្យោបាយដឹកជញ្ជូនម៉ូតូរថយន្តប៉ាកុងមិនទាន់បាត់ធំខ្លិនផ្សែងឆ្ងៀមផង។ ឥឡូវស្រាប់តែមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែង នឹងអាជ្ញាធរខេត្តរតនៈគិរី ហ៊ានបើកដៃឲ្យក្រុមឈ្មួញគ្រាក់ៗនៅក្នុងខេត្តរតនៈគិរី មួយនេះបន្តកាប់ឈើដឹកលក់ឲ្យក្រុមហ៊ុនឥណ្ឌា ឈ្មោះ អេះខេ ដោយមិនញញើតទៅនឹងច្បាប់សោះ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News