បកស្បែកមុខប្រធានជញ្ជីងថ្លឹងឡាន ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ផន ម៉ៅ ថ្លឹងតែលុយ មិនថ្លឹងឡាន៖ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ស្ទាក់ចាប់ រថយន្តធុនធំពីរគ្រឿងប្រភេទ វេអង ដឹកខ្សាច់លើសទម្ងន់ នឹងពាក់ស្លាកលេខភ្លែងក្លាយ បើកគេចជញ្ជីងមិនចូលថ្លឹង តាមរយៈសូកលុយមន្ត្រីជញ្ជីង ក្នុង១ៗ លើក១៥មុឺនរៀល

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ធំ៖ រថយន្តធុនយក្ស ចំនួនពីរគ្រឿង ដែលតែងតែគេចវេសជញ្ជីងថ្លឹងរថយន្ត តាមរយះបង់លុយសូកមន្ត្រីជញ្ជីងប្រចាំផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ចំនួន ១៥០ ០០០ រៀល ក្នុងពេលបើកឆ្លងកាត់ជញ្ជីងថ្លឹងឡានម្ដងៗនោះ ពេលនេះត្រូវបានសមត្ថកិច្ច នៃកងរាជហត្ថខេត្តកំពង់ធំ លោកសាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ ធ្វើការបង្ក្រាបបាននៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០​ ស្ថិតនៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកសាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ចុះស្ទាក់ចាប់ រថយន្តចំនួនពីរគ្រឿងជារថយន្តធុនធំ វេអងដែលបានដឹកខ្សាច់លើសទម្ងន់ នឹងពាក់ស្លាកលេខក្លែងក្លាយគេច​វេស​ជញ្ជីង
ក្រោមការបញ្ជាផ្ទាល់ របស់លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូងខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកបានធ្វើការផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងជញ្ជីង នៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្ត​កំពង់ធំ​ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦ មានការឃុបឃិតគ្នា ជាមួយ និងម្ចាស់រថយន្តដឹកខ្សាច់ប្រភេទវេអង ក្នុងមួយយប់ពី៣០ ទៅ៤០ ឡាន ដោយដឹកចេញពីស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម.ឆ្លងកាត់ជញ្ជីងថ្លឹងរថយន្តដោយ​បង់លុយ ១៥ ម៉ឺនរៀលក្នុងមួយឡាន ហើយឆ្ពោះទៅខេត្តសៀមរាប ដើម្បីដាក់នៅព្រលានយន្តហោះថ្មី ក្រោយមកក្រុមបំផ្លិចបំផ្លាញ ផ្លូវថ្នល់ ដែលជាទ្រព្យសម្បត្តិរបស់ជាតិបានប្រើល្បិច ឱ្យរថយន្តធុនយក្សទាំងនេះ បើកគេចវេសជញ្ជីង។

តៃកុង​រថយន្ត​វេ​អង​ដឹកខ្សាច់​ ឈ្មោះ​អៀង វិល័យ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំស្វាទៀប ស្រុក​ចំការលើ.ខេត្ត​កំពង់​ចាម​ បានអះអាង​ថា រាល់​ពេលរថយន្តរបស់លោក បើកមកដល់ជញ្ជីង គឺមិនបាច់ចូលថ្លឹងនោះទេ គឺបង់
តែ១៥ម៉ឺនរៀល ជាការស្រេច ហើយរថយន្តរបស់លោក ២គ្រឿង​ពាក់ស្លាកលេខដូចគ្នា 3A¬6578 ដោយមួយគ្រឿងមានពន្ឋ មួយគ្រឿង ទៀតអត់មានពន្ឋដោយសាររថយន្ត កាត់​តកែច្នៃ​ពី៥តោនមកវេអង។

លោក សាយ វាសនា​ ព្រះ​រាជអាជ្ញា​រង បាន​បញ្ជាក់ថា រថយន្តទាំង ២ គ្រឿងត្រូវបាននាំត្រឡប់ទៅទីតាំងជញ្ជីងថ្លឹងរថយន្ត ហើយនិងបញ្ជូនទៅ ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​តាម​នីតិវិធី។

ប្រធានជញ្ជីងថ្លឹងឡាន ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ លោក ផន ម៉ៅ

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានអបអរសាទរ ចំពោះចំណាត់ការ របស់លោក ស៊ិន វិរៈ​ ព្រះ​រាជអាជ្ញានៃអយ្យការអម សាលាដំបូង ខេត្ត​កំពង់ធំ​ និង លោក​ សុខ​លូ​អភិបាល​ខេត្ត​កំពង់ធំ ប្រធាន​គណៈ បញ្ជាការឯកភាព រដ្ឋបាល ខេត្ត​កំពង់ធំ​ រួមចំណែក​លោក សាយ វាសនា​ព្រះ​រាជអាជ្ញា​រង និងកម្លាំង​​កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែល​បាន​បង្រ្កាប​ទប់ស្កាត់​ការដឹកលើសទម្ងន់ ដែល​បណ្ដាល​ឲ្យ​មាន​ការខូចខាត​ផ្លូវ​ថ្នល់​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​ជាតិ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោក ជូ កុល្លា ប្រធានមន្ទីរសាធារការខេត្តកំពង់ធំ

លោក គង់ វិមាន អនុរដ្ឋលេខា ធិការក្រសួងសាធារណៈការដឹកជញ្ជូន បានមានប្រសាសន៍ថា ជានិច្ចជាកាលលោកទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការដឹកជញ្ជូន តែងតែមានការណែនាំ ដល់មន្រ្តីស្ថានីយ៍ ទាំងអស់ឲ្យមានការ ប្រុងប្រយ័ត្ននិង យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់​ឡាន​ដឹក​លើស​ទម្ងន់កំណត់កំរិតដើម្បី ចៀសវាងការខូចខាតផ្លូវថ្នល់ ក្នុងការកំណែទម្រង់បានលទ្ធផលល្អច្រើន ដោយមានការអនុវត្តតាមច្បាប់បានច្រើន ចុងក្រោយបានទទួល ព័ត៌មានរសើបឡើងវិញ។ ចំពោះមុខក្នុងនាមលោករដ្ឋមន្រ្តីត្រូវតែស្រាវជ្រាវឡើងវិញ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះមន្រ្តីណាដែលមានការខិលខូច ។

លោក គង់ វិមាន បានបញ្ជាក់ថា នេះជាវិធានការរឹតបន្តឹង ការអនុវត្តច្បាប់ទាំងអស់គ្នា មិនមែនតែចំពោះមន្រ្តីប្រចាំស្ថានីយ៍ទេ រួមទាំងបងប្អូនដែលមានរថយន្ត និងការដឹកជញ្ជូនសូមឲ្យចូលរួមគោរពច្បាប់ទាំងអស់គ្នាផង បើមិនអញ្ចឹងទេផ្លូវថ្នល់នៅកម្ពុជា ទោះ​បី​ផ្លូវធ្វើជាប់ប៉ុណ្ណាក៏មិនអាចទ្រាំទ្រ ដោយការដឹកលើសទម្ងន់ ដោយមិនបានគោរពផ្លូវច្បាប់បានដែរ គឺមិនអាចធានាបានទេ ទាល់តែយើងចូលរួមទាំងអស់គ្នាផង។

សម្រាប់មហាជនបានអំពាវនាវ សូមដល់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមនិងលោកទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងពាក់ព័ន្ធមេត្តាមានចំណាត់ការផ្លូវច្បាប់លើ លោក ផន ម៉ៅ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រចាំផ្លូវជាតិលេខ៦ ស្រុកសន្ទុក និងលោក ជូ កុល្លា ប្រធានមន្ទីរសាធារការខេត្តកំពង់ធំ ដែលជាខ្នងបង្អែករបស់លោក ផន ម៉ៅ ផង ដើម្បីព្រមានដល់មន្ត្រីខិលខូចដទៃទៀត៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News