ម្ចាស់ទីតាំងអ៉ីនធឺណេត​ ផ្លូវ៤៧៨កែង១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានស្លាកយីហោTK ចេញមុខអះអាងថា ទីតាំងខ្លួនគ្មានបង្កប់​ល្បែង​ស៊ី​សង​ភ្នាល់បាល់ទេ ហើយសមត្ថកិច្ច បានចុះពិនិត្យ និងរកមិនឃើញដូចការចុះផ្សាយឡើយ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖​ ក្រោយពីបណ្ដាញព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយថា ទីតាំងអ៉ឺនធឺណេតមានស្លាកយីហោTK ស្ថិតនៅតាមបណ្ដោ​យ​ ផ្លូវ៤៧៨ កែង១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ
បង្កប់ល្បែងស៊ីសង​ភ្នាល់បាល់នោះ​​ ត្រូវបានម្ចាស់ទីតាំងចេញមុខបំភ្លឺមកគេហទំព័រ ផែនដីថ្មី ដោយអះអាងថា ទីតាំងគាត់មិនមានបង្ក្រប់ល្បែងស៊ីសងផ្ទុយពីច្បាប់ដូចការចុះផ្សាយឡើយ។

ម្ចាស់ទីតាំងអ៉ឺនធឺណេតមានស្លាកយីហោTK ដដែលបានបន្តថា ថ្មីៗនេះ ក្រោយមានការចុះផ្សាយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ ប៉ុន្តែបានរកឃើញបទល្មើសដូចការចុះផ្សាយទេ ដូច្នេះសូមជ្រាប និងឈប់យល់ច្រឡំ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News