
ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងទទួលភ្នាល់បាល់អនឡាញ ខុសច្បាប់ស្ថិតនៅផ្ទះលេខ ៧៧៨-៧៨០ តាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បាននិងកំពុងបើកទទួលភ្ញៀវទាំងយប់ និងថ្ងៃ ។
មហាជនទូទៅ និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងភ្នាល់បាល់ខាងលើ បាន និងកំពុងរងចាំមើលថា តើអាជ្ញាធរខណ្ឌចំការមន និងសមត្ថកិច្ច នឹងមានវិធានការយ៉ាងណាដែ ចំពោះបនល្បែងស៊ីសង ដ៍ធំមួយនេះ…?
សូមរំលឹកថា៖ ទីតាំងអិនធឺណេតខាងលើ ដែលបង្កប់ល្បែងតាមអនឡាញ ដែលកំពុងបើកធ្វើអាជីវកម្មនេះ ធ្លាប់ត្រូវបានកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំបញ្ជាផ្ទាល់ដោយលោក កែវ សំណាង អភិបាលរងខណ្ឌចំការមន បានចុះធ្វើការបង្ក្រាបកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កន្លងទៅ នៅចំណុចផ្ទះលេខ៧៨០,៧៧៨ ផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលបានរកឃើញថាទីតាំងនេះបាន បើកលេងល្បែងស៊ីសងតាមអ៉ីនធឺណេត ទើបក្រុមការងារ សម្រេចបិទទីតាំងខាងលើនេះ មិនឲ្យដំណើរការវិញនោះទេ និងឃាត់ខ្លួនមនុស្ស៥នាក់ មានស្រីម្នាក់ ប្រុស៤នាក់ និងម៉ូតូចំនួន១២គ្រឿងទៀតផង។
ចំណែកទីតាំងនេះ ក៏ត្រូវបានបិទអាជីវកម្មមិនឲ្យដំណើរការ ប៉ុន្តែផ្ទុយទៅវិញស្រាប់តែថ្មីៗនេះគេឃើញទីតាំងខាងលើ កំពុងតែបើកដំណើរការលេងល្បែងស៊ីសងលើសដើម ដូច្នេះពលរដ្ឋស្នើដល់អាជ្ញាធរ នឹង សមត្ថកិច្ចខណ្ឌចំការមន ជួយមានវិធានការចុះទៅពិនិត្យនឹងបង្ក្រាបផង។

ទាក់ទងករណីព័ត៌មាននេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន ធ្លាប់បានប្រាប់អ្នកកាសែតក្នុងស្រុកមួយ តាមបណ្តាញទំនាក់ទំនង WhatsApp កាលពីពេលថ្មីៗនេះថា៖ លោកបានចាត់តាំងឲ្យលោកសំ ណាង ដែលជាអភិបាលរង ខណ្ឌ ដឹកនាំកម្លាំងចុះទៅពិនិត្យផងដែរ។ ហើយក្រោយពីលោកអភិបាល ថា បានបញ្ជាឲ្យលោកអភិបាលរង សំ ណាង ចុះទៅពិនិត្យ ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានអាជ្ញាធរ ឬ សមត្ថកិច្ចខណ្ឌចំការមនចុះទៅពិនិត្យ ឬបង្ក្រាបនោះឡើយ៕
