ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សង្ឃឹមថាវិទ្យុបរទេសដែលផ្សាយជាភាសាខ្មែរនៅកម្ពុជា,អង្គការសិទ្ធមនុស្សនិងសារព័ត៌មានប្រឆាំងនៅកម្ពុជានឹងផ្សាយអំពីលទ្ធ ផលស្ទង់មតិរបស់អង្គការខុមហ្វ្រែលរយៈពេលមួយសប្ដាហ៍ពាក់ព័ន្ធការចាប់ខ្លួនលោក រ៉ុង ឈុន ក្រោយញុះញង់រឿងព្រំដែនរបស់កម្ពុជាជាមួយប្រ ទេសវៀតណាមនិងដាក់ខ្លឹមសារថាតើការចាប់ខ្លួននេះបំពានច្បាប់ដែរឬទេ ? ជាលទ្ធផលបង្ហាញថាអ្នកឆ្លើយថាការចាប់ខ្លួនលោក រ៉ុង ឈុន ជាការស្របច្បាប់មានរហូតដល់ ៧៩ភាគរយចំណែកអ្នកថាមិនស្រប ច្បាប់មានតរឹម ២១ ភាគរយប៉ុណ្ណោះ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងសួនទឹកហ្គាឌិនស៊ីធី នៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២០នេះ ។សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក៏សង្ឃឹមផងដែរថាអង្គការខុមហ្វ្រែលនិងបណ្តាញព័ត៌មានបរទេសនានាយកលទ្ធផលស្ទង់មតិនេះទៅធ្វើ ការផ្សព្ធផ្សាយ បើមិនផ្សាយទេសម្តេចចាត់ទុកថាក្រុមវិទ្យុបរទេសផ្សាយជាភាសាខ្មែរនិងអង្គការសិទ្ធិមនុស្សនានា ថាគឺជាក្រុមតិរច្ឆានដែលហ៊ានផ្សាយតែរឿងអា ក្រក់របស់រាជរដ្ឋាភិបាល តែមិនហ៊ានផ្សាយរឿងដែលប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាល ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថាសម្តេចចាំមើលថា អង្គការខុមហ្វ្រែល ផ្សាយឬអត់? ហើយវិទ្យុបរទេសនិយាយភាសាខ្មែរផ្សាយឬអត់?ពួកសិទ្ធិមនុស្សផ្សាយឬអត់?ពួកអ្នកប្រ ឆាំងផ្សាយឬអត់? ។ ឥលូវឡើងដល់៧៩ភាគរយដែលគាំទ្រតើផ្សាយឬមិនផ្សាយពួកប្រ ឆាំងនៅក្នុងស្រុកផ្សាយឬមិនផ្សាយ។ នេះ Facebook របស់អាមេរិកកាំងហើយផេករបស់អ្នកឯងមិនមែនផេករបស់អ្នកគាំទ្ររាជរដ្ឋាភិបាលទេ ។
ប្រមុខនៃរាជរដ្ឋាភិបាលបានបញ្ជាក់ថារឿងព្រំដែននេះគឺធ្វើឡើងច្បាស់លាស់ក្នុងផ្លូវច្បាប់កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល,មានការផ្តល់សច្ចាប័នពីរដ្ឋ សភានិងព្រះម ហាក្សត្រឡាយព្រះហស្ថលេខា។ការងារព្រំដែនដ៏ជាក់លាក់មួយនេះហេតុអ្វីបានជាក្រុមមួយក្ដាប់តូចនោះហ៊ានប្រើថាការដោះដូរដីធ្លីគឺជាអំពើក្បត់ជាតិ ។សម្តេចតេជោ ហ៊ុន សែន បានពន្យល់យើងបានដោះស្រាយបញ្ហាព្រំដែនដោយផ្អែកទៅលើផែនទីព្រំដែនដែលបន្ស ល់ទុកដោយអាណានិគមបារាំងដែល ហៅថាផែនទីព្រំដែនមិនកែប្រែដែលមានក្នុងរដ្ធធម្មនុញ្ញ ។ដូចនេះបញ្ហាព្រំដែនគឺកំណត់ដោយផែនទីមួយច្បាស់លាស់មិនមែនកំណត់នៅ លើមាត់អ្នកឯងថានោះទេ ។ យើងបានបង្គោលព្រំដែនមួយចំនួនដែលបន្សល់ទុកដោយអាណានិគមនិយមបារាំងទាំងជាមួយវៀតណាមទាំងជាមួយថៃនិងទាំងជាមួយឡាវ យើង ចង់ឲ្យ មានបង្គោលព្រំដែនជាក់លាក់មួយប៉ុន្តែនៅពេលដែលយើងទៅបោះបង្គោលព្រំ ដែនយើងបានឃើញភូមិវៀតណាមមួយចំនួននៅក្នុងទឹកដីរបស់កម្ពុជាហើយភូមិរបស់កម្ពុជាមួយចំនួននៅក្នុងទឹកដីវៀតណាម ដូចជាភូមិរបស់សម្ដេច ហេង សំរិន ជាដើម ។ នេះគឺដោយសារតែអាបារាំងវាជាអ្នគូរផែនទីនេះទើបភូមិខ្មែរមួយចំនួននៅក្នុងដីវៀត ណាមគឺដោយសារតែខ្សែបន្ទាត់ព្រំដែនដែលបារាំងបានគូសបែបនេះ។ហេតុនេះហើយទើបកម្ពុជានិងវៀតណាមបានព្រមព្រៀងគ្នាក្នុងការដោះដូរដី ភូមិរៀងៗខ្លួន ។
សម្តេចបានលើកឡើងថាយើងត្រូវយកជម្រើសបែបណាតាមរយៈខ្សែផែនទីនេះកម្ពុជាទទួលបានដីពីវៀតណាមប្រមាណ ២ពាន់ហិកតាហើយដីនេះត្រូវយកទុក ជាដីសម្បទានសង្គមកិច្ចសម្រាប់ផ្តល់ឲ្យកងទ័ពនិងប៉ូលីសនៅតាមព្រំដែន ។ សម្តេចតេជោបន្តថារឿងព្រំដែនមិនមែនជារឿងលេងសើចទេកុំញុះញង់ឱ្យមានសង្គ្រា មជាមួយប្រទេសជិតខាងហើយសម្ដេចបានចោទសួរថាស្នេហាជាតិអីតែក្រុមប្រឆាំងហ្នឹង ? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះខ្មែរអស់ដីហើយ ព្រំដែនខ្មែរប្រហែលជាទៅដល់ព្រំដែនថៃបាត់ទៅហើយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ការរៀបចំព្រំដែនរវាងកម្ពុជានិងវៀត ណាមបានធ្វើតាមផែនទីបោន១/១០០ ០០០និងផែនទី UTM ១/៥០០០០ ។ សម្រាប់ផែនទី ១/២៥០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែងហើយថ្ងៃទី២៧ខាងមុខនិងប្រគល់ដល់ខេត្តជាប់ព្រំដែនវៀត ណាម ។ សម្តេចក៏បានស្នើឲ្យគណកម្មាធិការជាតិព្រំដែនកម្ពុជាធ្វើការពន្យល់បញ្ហានេះទៅឲ្យប្រជាពលរដ្ឋបានយល់ផងដែរ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានព្រមានផងដែរថាឥឡូវតើមានប៉ុន្មានចេញមកទៀត? សូមផ្ញើសារថាចេញមកប៉ុន្មានចាប់ប៉ុណ្ណឹងរឿងព្រំដែនអត់មានឱ្យរញ៉េរញ៉ៃ ទេ កុំថារដ្ឋាភិបាល ហ៊ុន សែន ផ្តាច់ការនេះមិនមែនជាការតស៊ូមតិ ។អ្នកខ្លះចេញមកថានេះជាការតស៊ូមតិ អត់ទេនេះមិនមែនជាការតស៊ូមតិទេនេះជារឿងផ្លូវច្បាប់ សុទ្ធសាធព្រោះនេះមិនមែនជាការដែលត្រូវធ្វើប្រជាមតិ ។ រឿងព្រំដែនមិនមែនរឿងលេងសើចទេកុំញុះញង់ឱ្យមានចម្បាំងរាំងជល់ជាមួយប្រទេសជិតខាងតាម រយៈនៃសាររបស់អ្នកឯងចង្អុលកន្លែងនេះឬកន្លែងនោះឲ្យសោះ ។ សម្តេចបានរំលឹកអំពីការចាប់ ហុង សុខហួរ និង អ៊ំ សំអាន ដែលជាតំណាងរាស្ត្រដោយអះអាង ថាការចាប់នោះក្នុងបទល្មើសជាក់ស្តែងដូច្នេះនរណាក៏ដោយឱ្យតែប្រព្រឹត្តល្មើសដូចគ្នានឹងត្រូវចាប់ក្នុងបទល្មើសជាក់ស្តែងទាំងអស់៕