
ឆ្លើយតបនឹងការសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន ដែលបានសួរនាំផ្ទាល់អ្នកស្រី ជុន មុំ បានឆ្លើយថា «ពីមុនខ្ញុំបានសុំច្បាប់ពីស្រុក ហើយស្រុកចេញច្បាប់ឱ្យខ្ញុំ ខ្ញុំក៏ផលិតលក់ទៅ តែពេលផលិតលក់ក៏គេមកចាប់ ធ្វើកិច្ចសន្យាទេីបដឹងថាខ្លួនខុស, ហើយដោយសារអត់លុយសងគេទើបលួចផលិតទៀត គេក៏មកចាប់ទៀត ធ្វើកិច្ចសន្យាទៀត ជាបន្តបន្ទាប់ ,ហើយក៍ឈប់យូរហើយដែរ ទលបតែមកធ្វើប្រមាណ ២ខែនេះទេ ដោយសារជំពាក់លុយធនាគារ។ ខ្ញុំពិតជាខុសមែន ប៉ុន្តែដោយសារជំពាក់លុយធនាគារ ទើបខ្ញុំបង្ខំចិត្តផលិតលក់យកលុយសងគេ ហើយសន្យាថានឹងឈប់ផលិតស្ករត្នោតក្លែងក្លាយទៀតហើយ ហើយផ្ដាំផ្ញើរកុំឱ្យគេយកគម្រូតាមខ្ញុំ»។
គួរជម្រាបថា ទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ របស់អ្នកស្រី ជុន មុំ នេះត្រូវបានសមត្ថកិច្ចចុះបង្ក្រាបធ្វើកិច្ចសន្យាជាលាយលក្ខអក្សរចំនួន៦លើក និងសន្យាព្រមានផ្ទាល់មាត់ចំនួន ២លើកទៀត សរុប៨លើក ហើយលើកនេះដីការពីតុលាការខេត្តកណ្ដាល បានកោះអញ្ជើញអ្នកស្រី ជុន មុំ ចូលខ្លួនបំភ្លឺនៅដើមខែកញ្ញាខាងមុខនេះ៕