អតីតមន្ត្រីជាន់ខ្ពស់ ប្រាំរូបវិលមកបម្រើហ៊្វុនស៊ិនប៉ិច វិញ ក្រោយចាកចេញទាំងសោកសៅ


រូបពី​ឆ្វេងទៅស្តាំៈ លោកញ៉េប ប៊ុនជិន , លោកយូ ហុកគ្រី , លោក ប៉ោ ប៊ុន ស្រ៊ឺ , លោកវ៉ាន់ សុផាន់ណា

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖ អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន ០៥រូប អតីតអ្នកតំណាងរាស្រ្តភាគច្រើន ត្រូវបានព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី អនុញ្ញាតឲ្យចូលគាល់ ដើម្បីវិលមកចូលបម្រើគណបក្សហ៊្វុន ស៊ិនប៉ិចវិញ និងដង្ហែតាមសម្តេចក្រុម ព្រះ នរោត្តម រណឫទ្ធិ។ ប៉ុន្តែការសម្រេច ជាផ្លូវការយ៉ាងណានោះ គឺនៅមិនទាន់ដឹងច្បាស់ នៅឡើយទេ។

អតីតមន្ត្រីជាន់ខ្ពស់ទាំងប្រាំរូបនោះ រួមមានៈ ១. សហជីវិន យូ ហុកគ្រី ២. សហជីវិន ប៉ោ ប៊ុន ស្រ៊ឺ៣. សហជីវិន ញ៉េប ប៊ុនជិន ទី៤. សហជីវិន វ៉ាន់ សុផាន់ណា និងទី៥. សហជីវិន យឹម សាវី។

ទាក់ទងសំនួររបស់ អ្នកកាសែតដែលសួរថា តើរហូតដល់ពេលនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានអនុញ្ញាតិឲ្យមន្ត្រីជាន់ខ្ពស់៥រូប វិលចូលមកបម្រើ និងដង្ហែរតាមសម្តេចព្រះហើយឬនៅ ក្នុង ខណៈដែលព្រះអង្គគង់ព្យាបាលព្រះរោគនៅបរទេស?។ លោក អ៊ា ឃីម៉េង ឧបការីសម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ ព្រះ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បាន ថ្លែង ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែសីហា ថា តាមលោកដឹង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ព្រះអង្គសព្វព្រះទ័យអនុញ្ញាតិ ឲ្យ អតីត អ្នក តំណាងរាស្រ្តភាគច្រើនបានចូលគាល់ព្រះអង្គចំនួនពីរបីលើករួចមកហើយហើយព្រះអង្គ ក៏បានព្រះអនុញ្ញាតិឲ្យមន្ត្រីជាន់ខ្ពស់ទាំង៥រូបនោះ បានចូលគាល់ និងជួបចំនួនបួនលើករួចមកហើយ តែលទ្ធផល និងព្រះទ័យយ៉ាងណានោះ លោកមិនទាន់បានដឹងច្បាស់នៅឡើយទេ។

 

រូបពី​ឆ្វេងទៅស្តាំៈ លោកញ៉េប ប៊ុនជិន , លោកយូ ហុកគ្រី , លោក ប៉ោ ប៊ុន ស្រ៊ឺ , លោកវ៉ាន់ សុផាន់ណា

ចំពោះសំនួរដែលសួរថា ខណៈដែលការបង្រួមបង្រួមសាមគ្គីភាពផ្ទៃក្នុង មិនទាន់ចប់សព្វគ្រប់ តើមូលហេតុអ្វី បានបែរជាមានការរៀបចំកិច្ចប្រជុំ អំពីផែនការសកម្មភាពទៅវិញ? ត្រូវ បានលោកអ៊ា ឃីម៉េង ឆ្លើយថា តាមទស្សនៈ និងយោបល់លោកយល់ឃើញថា គណបក្សគួរតែដោះស្រាយ បង្រួប បង្រួម និងដោះស្រាយសាមគ្គីភាព ផ្ទៃក្នុងជាមុនសិន មុននឹងឈានដល់ការធ្វើកិច្ចការផ្សេងៗទៀត ជាពិសេសគឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមតាម ស្មារតីនៃលិខិតលេខ១៥២៥សជណ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ និងលេខ៣២៤១ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩របស់ក្រសួងមហាផ្ទៃ ស្នើឲ្យពិនិត្យ និងអនុវត្តឲ្យបានត្រឹមត្រូវតាម លក្ខន្តិកៈគណបក្សដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

តើលោកយល់យ៉ាងណាចំពោះការលើកឡើងរបស់លោក សាយ ហាក់ ថ្លែងប្រាប់អ្នកសារ ព័ត៌មាន កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅ ក្នុងកិច្ចប្រជុំអំពីផែនការសកម្មភាព របស់គណបក្ស ហ៊្វុនស៊ិនប៉ិច នៅដំណាក់វាលស្បូវ?។ ត្រូវ បាន អ៊ា ឃីម៉េង ឆ្លើយថា ការលើកឡើងរបស់លោកសាយ ហាក់ បានប្រាប់ទៅសារព័ត៌មាន ថសគឺជាសិទ្ធិរបស់គាត់ក្នុងការបញ្ចេញមតិ ហើយចម្លើយនេះ វាមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់អតីតអ្នកតំណាងរាស្រ្តភាគច្រើន ជាប្រធានក្រុមការងារអនុប្រធាន ក្រុមការងារ និងគណកម្មាធិការប្រតិបត្តិខេត្តរាជធានី ជាពិសេសសមាជិកសមាជិការនៅតាម បណ្តា មូលដ្ឋានខេត្ត ស្រុក ឃុំ ទូទាំងប្រទេស ដែលទទូចហើយទទូចទៀត ស្នើឲ្យមានការសាមគ្គីភាពផ្ទៃក្នុង បង្រួបបង្រួមក្នុងជួរថ្នាក់ដឹកនាំនិងស្នើឲ្យមានការអនុវត្តតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់ទុក និងគោរពតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

តើលោកយល់យ៉ាងណាដែរ ចំពោះកិច្ចប្រជុំនាថ្ងៃទី១៥ ខែសីហា កន្លងទៅថ្មីៗនេះ? លោកអ៊ា ឃីម៉េង ឆ្លើយថា បញ្ហាសំខាន់ និងចាត់ទុកជាបញ្ហាអាទិភាព គឺត្រូវដោះស្រាយ បញ្ហាប្រឈម នានានិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមស្មារតីនៃលិខិតចំនួនពីរ របស់ក្រសួង មហាផ្ទៃជាមុនសិន មុន នឹងឈានដល់ធ្វើកិច្ចការផ្សេងៗទៀត ក្នុងកំឡុងពេលព្រះអវត្តមានសម្តេចព្រះប្រធាន ដែលព្រះអង្គកំពុ ង ព្យាបាលព្រះសុខភាពនៅក្រៅប្រទេស។

មន្ត្រីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រាប់ថា អតីតមន្ត្រីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច ទាំងប្រាំរូបខាងលើនេះ ពិត ជាបាន វិលត្រឡប់មករួមរស់ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិចហើយ ដំណើរការ នៃការចរចារវាងថ្នាក់ដឹកនាំជាមួយនិងមន្ត្រីជាន់ខ្ពស់ទាំង៤រូបនោះ គឺបានចាប់ផ្តើម ហើយ។ ហើយសារដោយសារតែពុំមានវត្តមានសម្តេច ក្រុម ព្រះ នរោត្តម រណឫទ្ធិនៅក្នុង ប្រទេសកម្ពុជា និងមានរឿង ខ្លះ ដែលគណបក្ស ត្រូវធ្វើទៅតាមលក្ខន្តិកៈ។

មន្ត្រីជាន់ខ្ពស់រូបនោះបានបញ្ជាក់ថា “យើងបាន ជួប គ្នាបីបួនដងមក ហើយជាមួយពួក គាត់ យើងចាប់ផ្តើម ឡើង វិញ កុំឲ្យ ទុកពេល វេលាចោលអីចឹង ពង្រឹង គណបក្សហ៊្វុនស៊ិនប៉ិចឡើង វិញប៉ុន្តែនីតិវិធីវាមានច្រើនដែលមិនអាចជម្រាបបាន ហើយរឿងនេះ វាមាន ច្រើនដំណាក់កាល។ហើយព្រះអង្គម្ចាស់ក្សត្រី ម៉ារី និងញាតិវង្សានុវង្ស គឺចង់ឲ្យ ហ៊្វុនស៊ិនប៉ិច កុំឲ្យមានការបែកបាក់គ្នា មានភាពរកាំរកូស វាអត់ ល្អទេ”។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទី បានចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួនបួនរូបពីគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។មន្ត្រីជាន់ខ្ពស់ទាំងបួនរូបនេះមានៈ ១. លោក យូ ហុកគ្រី ពីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត។ ២. លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មុខតំណែងផ្សេងៗទៀត ។ ៣. លោកញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មុខតំណែង ផ្សេងៗទៀត។ ៤. លោក វ៉ាន់ សុផាន់ណា ពីអគ្គលេខាធិការរងប្រតិបត្តិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងមុខតំណែង ផ្សេងៗទៀត៕


លោក អ៊ា ឃីម៉េង ឧបការីសម្តេចក្រុម ព្រះ នរោត្តម រណឫទ្ធិ

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News