ក្រោយផ្អើលករណីលោកឧកញ៉ា ភិរម្យ​ វិចិត្រ​ដារ៉ា វាយ និងបោកទូរស័ព្ទរបស់ស្ត្រីម្នាក់ ពេលនេះស្នងការខេត្តព្រះសីហនុ បានប្រកាសថា សមត្ថកិច្ច​ជំនាញ​​បាន​អញ្ជើញ​ជនរងគ្រោះ​មកបំភ្លឺ​បន្ថែម​ ពាក់ព័ន្ធ​នឹងបណ្ដឹងប្ដឹង​នេះហើយ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

​ព្រះសីហនុ៖​ លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយដឹងថា​ នៅ​រសៀល​ថ្ងៃ​ទី​ ២៤​ ខែ​ សីហា​ ឆ្នាំ​ ២០២០​ នេះ​ សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​អញ្ជើញ​ជនរងគ្រោះ​មកបំភ្លឺ​បន្ថែម​ ពាក់ព័ន្ធ​នឹងបណ្ដឹងប្ដឹង​ ឧកញ៉ា​ ភិរម្យ​ វិចិត្រ​ដារ៉ា​ ពីបទហឹង្សាដោយចេតនា​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើយោងតាមពាក្យបណ្តឹង ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលគេហទំព័រ ផែនដីថ្មី ទទួលបាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ បញ្ជាក់ថា ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី ភេទស្រី អាយុ២៧ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បងស្រីរបស់ជនរងគ្រោះឈ្មោះ គឹម ចាន់សុធា បានមកពីភ្នំពេញ មកលេងនៅខេត្តព្រះសីហនុ ។ ហើយនៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ពួកគេមានគ្នា៤នាក់ មានប្រុស២នាក់ បាននាំគ្នាទៅហូបអាហារនៅហាង ឡា វ៉ូត ពេលនោះ បានឃើញឈ្មោះ យ៉េន ម៉ារ៉ាណង ភេទស្រី និង មកជាមួយបងប្អូនរបស់គាត់ មកហូបអាហារនៅហាងនេះដែរ ។ ខណៈនោះ បងស្រីជនរងគ្រោះ បានបបួសទៅសួរនាំឈ្មោះ យ៉េន ម៉ារ៉ាលាង ស្រាប់តែឈ្មោះ យ៉េន ម៉ារ៉ាណង បានស្រែកជេរបងស្រីជនរងគ្រោះ ។ ដោយឃើញហេតុការណ៍មិនស្រួល ជនរងគ្រោះបានលើកទូរស័ព្ទរកថតសកម្មភាពនេះ ស្រាប់តែមានមនុស្សប្រុសម្នាក់ (លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា) ត្រូវជាបងប្អូនជីដូនមួយជាមួយឈ្មោះ យ៉េន ម៉ារ៉ាណង បានស្ទុះមកទាញទូរស័ព្ទរបស់ជនរងគ្រោះម៉ាក សាំងសុង យកទៅបោកកម្ទេចនិងវៃជនរងគ្រោះ តែម្តង ។ ក្រោយបង្កហេតុ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានរត់គេចខ្លួនបាត់ស្រមោល ។

 

ជុំវិញបញ្ហានេះ ជនរងគ្រោះឈ្មោះ គឹម ចាន់សុធី បានថ្លែងប្រាប់បន្ថែមថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ រហូតមកទល់ពេលនេះ អ្នកនាងពុំទាន់ទទួលបានយុត្តិធម៌ នៅឡើយទេ ដោយសារភាគីជនបង្ក បានមកសម្របសម្រួល តែអ្នកនាងពុំព្រម ព្រោះចង់អោយច្បាប់ចាត់ការរឿងនេះ ។

សូមបញ្ជាក់ថា លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្លិបពាណិជ្ជករកម្ពុជា ជាម្ចាស់ក្រុមហ៊ុន WorldWide Dental Supply ជាម្ចាស់ក្រុមហ៊ុន One World Trading ជាម្ចាស់ហាងបញ្ចាំ សុវណ្ណវិចិត្រ ហ្វាយណែន ជាប្រធានក្រុមហ៊ុន ECC Realty និង ជាម្ចាស់គម្រោង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អចលនទ្រព្យខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកំពត។

ឆ្លើយតបការចោទប្រកាន់នេះ វិញ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថ្លែងប្រាប់ ថា លោកមិនបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះ ដូចការចោទប្រកាន់ នោះទេ ។ លោក ថ្លែងថា លោកបានត្រៀមមេធាវី រួចរាល់ហើយ ដើម្បីតតាំងករណីនេះ ៕

 

 

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News