បនល្បែងស៊ីសងខុសច្បាប់ខ្នាតយក្ស ទីតាំងនៅខាងក្រោយសណ្ឋាគារ ហ្គូដវើលដ៏ ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត បើកទទួលភ្ញៀវខ្មែរចូលលេងល្បែងស៊ីសងទាំងយប់ ទាំងថ្ងៃ អាជ្ញាធរ សូមចាត់ការផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

បន្ទាយមានជ័យ៖ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នមានតាំងបនល្បែង ដ៏ធំផុតមួយកន្លែង មានទីតាំងនៅខាងក្រោយ សណ្ឋាគារហ្គូដវើលដ៏ ផ្លូវដើមពុទ្រាភូមិក្បាលស្ពាន ១ សង្កាត់ និងក្រុងប៉ោយប៉ែត កំពុងតែបើកឲ្យភ្ញៀវខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគ្រឹកគក្រេង ដោយគ្មានខ្លាចក្រែងច្បាប់ទាល់តែសោះ។

ប្រភពខ្លះបានឲ្យដឹងថា ទំនងបនល្បែងមួយនេះ មានបង្អែករឹងមាំទើបលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត មិនហ៊ានប៉ះពាល់នោះ។

សព្វថ្ងៃបនល្បែងមួយនេះ កំពុងបើកឲ្យភ្ញៀវឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។ ចំណែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត កំពុងរក្សាភាពស្ងៀមស្ងាត់ បណ្តោយឲ្យម្ចាស់បនល្បែងខាងលើ ធ្វើអ្វីៗតាមអំពើចិត្ត។

ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងសង្កាត់ប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា ត្រឹមមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ គឺមិនហ៊ានទៅក្បែរទីតាំងបនល្បែងនោះទេ បើទោះបីម្ចាស់បនល្បែងនេះបើកលេងល្បែងយ៉ាងពពាក់ពពូនក៏ដោយ។

ប្រភពបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃរសៀលដល់យប់ជ្រៅមានពលរដ្ឋខ្មែរចូលទៅលេងល្បែង បៀអាប៉ោង យូគី ហ្គេមបាញ់ត្រី និងល្បែងច្រើនប្រភេទទៀតនៅក្នុងទីតាំងខាងលើ។ ប្រការនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលបនល្បែងនេះបើកឲ្យចូលលេងល្បែងស៊ីសង គឺអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាច។

ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើទីតាំងបនល្បែងនេះជាបន្ទាន់។ ដោយហេតុថា សូម្បីតែកាស៊ីណូ នៅតាមតំបន់ព្រំដែន គឺច្បាប់មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលែងល្បែងស៊ីសង ចុះត្រឹមបនល្បែងខុសច្បាប់ម៉េចក៏ថ្លើមធំម្លេះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News