ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
ភ្នំពេញ ៖ ក្មេងស្រីម្នាក់នៅក្នុងបន្ទប់ជួលម្នាក់ឯង ខណៈមេឃកំពុងភ្លៀងត្រូវជនមិនស្គាល់មុខចូលទៅចាប់រំលោភសេពសន្ថវៈ រួចអារកសម្លាប់ចោលយ៉ាងព្រៃផ្សៃបំផុត នៅក្នុងថ្លុកឈាម ហេីយជនដៃដល់បានគេចខ្លួនបាត់ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងមានម្តាយឈ្មោះ ចាន់ ស្រីមុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុចខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយបងប្អូនជនរងគ្រោះក៏ជាប់រវល់ នៅខាងមុខច្រកចូលផ្ទះជួលដើម្បីជ្រកភ្លៀង ហើយជនរងគ្រោះចេញសាប្រមូលខោអាវ រួចហើយចូលក្នុងបន្ទប់បាត់ទៅ។ លុះមួយសន្ទុះក្រោយមកក៏ឃើញមានបុរសម្នាក់តែមិនស្គាល់អត្តសញ្ញាណដើរចេញពីបន្ទប់ជនរងគ្រោះ ហើយជិះម៉ូតូទាំងមេឃកំពុងធ្លាក់ភ្លៀងចាកចេញទៅបាត់។ ក្រោយមកពេលមេឃរាំងភ្លៀង បងប្រុសរបស់ជនរងគ្រោះបានដើរចូលក្នុងបន្ទប់ ក៏ស្រែកឆោឡោដោយឃើញប្អូនស្រីស្ថិតក្នុងសភាពអត់មានសម្លៀកបំពាក់ស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមអារ.ក ផ្អើលដល់ក្រុមគ្រួសារនិងអ្នកជិតខាង ។
ភ្លាមៗនោះត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅហ៊ុមព័ទ្ធទីតាំងកើតហេតុ និងបានសាកសួរជុំវិញករណីខាងលើ ។ នៅកន្លែងកើតហេតុ ម្តាយជនរងគ្រោះ ស្រែកទ្រហោយំ ព្រោះសង្វេគដល់កូន រហូតដល់ដួលសន្លប់បាត់មាត់បាត់ក ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចពិនិត្យរួច និងបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីត។
ទី២៖ប្រភពពីក្រុមអាជីវករលក់ដូរនៅផ្សារទំនើបស្ទឹងមានជ័យថ្មី នៅជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានឲ្យដឹងថា នៅផ្សារស្ទឹងមានជ័យថ្មី មានបើកហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទដំណើរការយ៉ាងរលូនបំផុត។ ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចាត់វិធានការបង្ក្រាបទប់ស្កាត់ ទើបបង្កការិះគន់ខ្លាំងពីមហាជាន និងកំពុងបះពាលដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពផងដែរ។
ប្រភពបានឲ្យដឹងទៀតថា ដោយជ្រកនៅក្រោមយីហោនៅមណ្ឌលកំសាន្ត វ៉ាន់ដាជាន់ទី៣ ផ្សារទំនើបស្ទឹងមានជ័យថ្មី ទើបហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទអាចដំណើរការយ៉ាងរលូន។ ហើយមានអ្នកចូលលែងល្បែងយ៉ាងពពាក់ពពូន យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។
ករណីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារទំនើបស្ទឹងមានជ័យថ្មី នៅមណ្ឌលកំសាន្ត វ៉ាន់ដា ជាន់ទី៣ ជាបន្ទាន់។ ព្រោះថា អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចមិនបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា ទេ ដែលអ្នកខ្លះថា មកពីខ្លាចអំណាចម្ចាស់បនល្បែងនេះ។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី គួរចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នេះ ដើម្បីភូមិ ឃុំ មានសុវត្ថិភាពផង៕