ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
ស្ត្រីម្នាក់ពិតជារន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែលដឹងថាកូនស្រីចិញ្ចឹម ដែលគាត់បានខំចិញ្ចឹមបីបាច់ប្រៀបដូចកូនបង្កើត អស់រយៈពេល ១០ ឆ្នាំ ស្រាប់តែចុងក្រោយមានផ្ទៃពោះជាមួយប្តីរបស់គាត់ ដែលធ្វើឲ្យគាត់ស្លុតចិត្តស្ទើរគាំងបេះដូង។
ស្ត្រីជនជាតិវៀតណាមដែលមានឈ្មោះថា NH កំពុងរស់នៅជាមួយប្តីរបស់នាងនៅប្រទេសអូស្ត្រាលី។ បន្ទាប់ពីមានកូនប្រុស ៤ នាក់ជាមួយគ្នា អ្នកស្រី NH និងប្តីចង់មានកូនស្រី ហើយក៏សំរេចចិត្តយកក្មួយស្រីរបស់ពួកគេដែលមានអាយុប្រហែលជា ៦ ទៅ ៧ ឆ្នាំ នៅពេលនោះមកចិញ្ចឹមចាត់ទុកដូចជាកូនបង្កើត។ នេះក៏ព្រោះតែបងស្រីរបស់នាងមិនអាចមានលទ្ធភាពចិញ្ចឹមកូនស្រីរបស់ខ្លួនបាន ដោយសារនាងមានបញ្ហាហិរញ្ញវត្ថុ។
អ្នកស្រី NH បានគិតថាក្រោយពីបានទទួលយកក្មួយស្រីរបស់នាងមកចិញ្ចឹម អ្នកស្រីនិងស្វាមីនឹងមានកូនស្រីដូចពួកគេតែងតែប្រាថ្នាចង់បាន ហើយគ្រួសាររបស់ពួកគេនឹងកាន់តែមានសុភមង្គល។ តែទោះយ៉ាងណាក៏ដោយ អ្នកស្រី NH មិននឹកស្មានថា នៅទីបំផុត ក្មួយស្រីរបស់នាងដែលមានឈ្មោះ M បែរមកឆ្អឹងទទឹងកនៅក្នុងជីវិតគូរបស់ពួកគាត់សោះឡើយ។
អ្វីដែលអ្នកស្រី NH មិនបានដឹងនោះគឺថាក្នុងរយៈពេល ១០ ឆ្នាំនៃការចិញ្ចឹម M ដែលក្មួយស្រីបង្កើត បែរជាបានក្លាយជាមនុស្សស្និទ្ធស្នាលនឹងប្តីរបស់ខ្លួនបន្តិចម្តងៗបែបនេះ ។ អ្នកស្រី NH បានអះអាថា នាង M បានលួចមានទំនាក់ទំនងផ្លូវភេទជាមួយប្តីរបស់នាង នៅពេលនាងនៅមិននៅផ្ទះ។
អ្នកស្រី NH បន្តថា នាង M បានហៅគាត់ថា «ម៉ែ» ពេញៗមាត់ និងក៏បានរាក់ទាក់ខ្លាំងណាស់ ជាមួយកូនប្រុសៗទាំង៤របស់គាត់ ដែលជាបងប្អូនជីដូនមួយរបស់នាង។ ដោយសារតែហេតុនេះ អ្នកស្រី NH ក៏មិនបានចាប់ថ្នាក់ចំពោះ M ទាល់តែសោះ រហូដល់ថ្ងៃមួយ គាត់ក៏បានកត់សម្គាល់ថា ឥរិយាបទរបស់ M ហាក់ប្រែប្រួល ហើយប្តីរបស់គាត់ក៏ហាក់សោះអង្គើយនឹងរូបគាត់ថែមទៀត។
បន្ទាប់ពីធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ នៅទីបំផុត អ្នកស្រី NH បានរកឃើញការពិតដ៏គួរឱ្យរន្ធត់ចិត្ត ប៉ុន្តែនៅពេលនោះវាយឺតពេលហើយ គឺនាង M មានផ្ទៃពោះបាត់ទៅហើយ។