រឿងដេញថ្លៃជុសជុលផ្លូវមន្ទីរសាធារណការខេត្តព្រៃវែង ចុះសែនតិចក្រោម1% តម្លៃដេញ1037លានរៀល ចុះបាន 5.1លានរៀល នៅត្រឹម 1031.9លានរៀល ទៅក្រុមហ៊ុន VSNK Construction ឆ្នាំ2023 ខណៈ ឆ្នាំ២០២៤ ចំណាយច្រើន..


📍
ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494
រៃវែង៖យោងតាមឯកសារ និងកំណត់ហេតុ និងរបាយការណ៏បានបង្ហាញថា នៅថ្ងៃ២៩/០៦/២០២៣ មន្ទីរសាធារណការខេត្តព្រៃវែង បានបើក ឯកសារដេញថ្លៃ ។ កំណត់ហេតុណ៏វាយតម្លៃ និងប្រគល់កិច្ចសន្យាថ្ងៃ៣០/០៦/២០២៣ បានប្រគល់កិច្ចសន្យាជូនទៅក្រុមហ៊ុន VSNK Construction ដើម្បីអនុវត្តន៏ការងារជួសជុលផ្លូវបេតុងឆ្អឹងដែក ៤ខ្សែរ កម្រាស់០,១៥ម៉ែត្រ មានផ្ទៃក្រឡាសរុប៥ ១៧២ម៉ែត្រការរ៉េ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង តម្លៃ១ ០៣១ ៩០០ ០០០រៀលស្មើខ្ទង់២៥.៦ មុឺនដុល្លា រួមមាន៖
-ខ្សែរទី១.ប្រវែង៣០២ម៉ែត្រ ទទឹង៦ម៉ែត្រនៅផ្លូវលេខ១៤ ភូមិលេខ១
-ខ្សែរទី២.ប្រវែង២៤៥ម៉ែត្រ ទទឹង៦ម៉ែត្រនៅផ្លូវលេខ២៨ ភូមិលេខ៤
-ខ្សែរទី៣.ប្រវែង១៩៥ម៉ែត្រ ទទឹង៦ម៉ែត្រ នៅផ្លូវលេខD2 ភូមិលេខ៨
-ខ្សែរទី៤.ប្រវែង១២០ម៉ែត្រ ទទឹង៦ម៉ែត្រ នៅផ្លូវលេខ៥៣ ភូមិលេខ៣
ករណីដេញថ្លៃនេះ គឺ ចុះតិចក្រោម១% បើប្រៀបធៀប និងនៅតាមឃុំសង្កាត់ គេអង្កេតឃើញថា ពេលខ្លះចុះដល់៣០% ឬ ៤០% ក៏មានក្នុងពេលខ្លះ។ នេះគ្រានតែផ្នែកតូចមួយ នៃឯកសារជាច្រើនរឿងការងារសំណង់របស់មន្ទីរសាធារណការខេត្តព្រៃវែង ដែលចំណាយថវិកាជាតិក្នុងការងារផ្លូវក្នុងខេត្ត។
ការចំណាយផ្សេងៗនៅក្នុងមន្ទីរនេះរួមាន៖ ដូចជារឿងចំណាយថវិកាជាតិ ជុសជុលអាគាររដ្ឋបាលមន្ទីរ ២០២៣ និងបន្តឆ្នាំ២០២៤ ចំណាយ សរុបជិត៦០០លានរៀល ប៉ុន្តែទិដ្ឋភាពនៅក្នុងមន្ទីរ ទោះចំណាយជុសជុលអស់ថវិកាច្រើនរយលានរៀលក្នុង១ឆ្នាំៗមើលទៅមានសភាពមិនសូវប្រែប្រួលនោះទេ។
ជុំវិញករណីដេញថ្លៃ និងការចំណាយថវិកាដ៏ច្រើននេះនៅរសៀលថ្ងៃទី២៤ តុលា ២០២៤ បានរកការបំភ្លឺពីលោក​ អ៊ុន​ សុធា​ ប្រធាន​មន្ទីរសាធារណការខេត្តព្រៃវែង ប៉ុន្តែពុំអាចទាក់ទងបានឡើយ៕ បឋម

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News