មេបញ្ជាការរងយោធាកងការពារព្រំដែនលេខ៥០៣ លួចបើកច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ អនុញាត្តិឲ្យឈ្មួញខ្មែរ.ថៃ នាំទំនិញគេចព័ន្ធចូលទាំងថ្ងៃ.យប់ ផ្គេីនបទបញ្ជាអាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រសួង មហាផ្ទៃ…!

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

បន្ទាយមានជ័យ ៖ មេបញ្ជាការរងកងការពារព្រំដែនលេខ ៥០៣ លោកវរសេនីយ៍ទោ អ៊ុន ចាន់ ត្រូវបានប្រភពពីតំបន់អូរ៣ជាន់នឹងពីកូនទាហានតូចតាចអោយដឹងថា កំពុងមានចិត្តថ្លេីមពាសមេឃ ហ៊ានបើកដៃឲ្យ ជនជាតិថៃ និងក្រុមឈ្មួញ នាំចូលទំនិញ គ្រប់ប្រភេទ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងព្រំដែនអូរបីជាន់ ដេីម្បចែកចាយបន្ត ឲ្យអាជីវករ តាមបន្ទាត់ព្រំដែន តាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ និងតាមបណ្តាខេត្តនានា រួមនិងរាជធានីភ្នំពេញ ដោយថ្គើននឹងបទបញ្ជារបស់ថ្នាក់ខេត្ត និងសេចក្តីណែនាំពីក្រសួងមហាផ្ទៃ យ៉ាងគគ្លើន។

ករណីលោកអ៊ុន ចាន់ អនុវត្តហាក់មើលស្រាលដល់បទបញ្ជាថ្នាក់ខេត្ត និងសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានហាមប្រាម បែរជាអនុវត្តផ្ទុយទាំងស្រុង។

គួររម្លឹកថា៖ បទបញ្ជារបស់គណបញ្ចាការឯកភាពខេត្ត ក៏ដូចសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងអនុសាសន៍សម្តេចបវរធិបតីហ៊ុន ម៉ាណែត សុទ្ធតែបានដាក់កំហិតដល់ស្ថាប័នមានសមត្ថកិច្ច ការពារព្រំដែនទាំងនគរបាល និងយោធាចូលរួមទប់ស្កាត់បទល្មើសឆ្លងដែនពី តាមច្រករបៀងព្រំដែនខ្មែរ-ថៃ ដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់បទឧក្រឹដ្ឋឆ្លងដែន អំពើចោរកម្មឆ្លងដែន ទំនិញគេចពន្ធ គ្រឿងញៀនគ្រប់ប្រភេទ ការរត់ពន្ធមនុស្ស នៅតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយមានប្រសិទ្ធភាព។

ឯកឧត្តអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងជម្រាបទៅដល់កងកម្លាំងទាំងអស់តាមព្រំដែនថា «ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បើក្នុងករណីចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវ និង វាយតម្លៃលើសក្តានុពលសេដ្ឋកិច្ច និងសង្គមរបស់ច្រកដែល មានស្រាប់សិន រួចលើកសំណើមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានសិក្សា និងលើកយោបល់ ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ក្នុងការបង្កើតជាច្រកទ្វារព្រំដែនផ្លូវការ។

ចំណែកលោក អ៊ុន ចាន់ បែរជាមិនស្តាប់ថ្នាក់ដឹកនាំប្រទេសឡើយ សព្វថ្ងៃនៅច្រករបៀងអូរបីជាន់ កំពុងបើកដៃឲ្យក្រុមឈ្មួញ និងជនជាតិថៃ នាំទំនិញពីថៃចូលមកកម្ពុជាជាហូហែរ ទាំងថ្ងៃ ទាំងយប់ត្រង់ចំណុច ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាភូមិសាស្ត្រដែលយោធភូមិភាគទី៥ ប្រគល់អោយលោក អ៊ុន ចាន់ មេបញ្ជាការរង កងការពារព្រំដែនលេខ៥០៣ នៃ យោធភូមិភាគទី៥ គ្រប់គ្រង។

លោក អ៊ុន ចាន់ បានបើកដៃឲ្យឈ្មួញនាំទំនិញគេចព័ន្ធជាច្រើនប្រភេទ សាច់មាន់ខូចគុណភាព គ្រឿងក្នុងជ្រូក ម៉ូតូ ដោយមិនមានការត្រួតពិនិត្យ និងទំនិញដែលត្រូវហាមឃាត់មិនអោយនាំចូលច្រកទ្វេភាគី និងច្រកអន្តរជាតិបិតខ្ទប់ តែត្រូវនាំចូលបានយ៉ាងរលូនតាមច្រករបៀង អូរបីជាន់ ដែលកាន់កាប់ដោយលោក អ៊ុន ចាន់ ផ្គើនយ៉ាងគគ្លើន អត់កោតក្រែងអ្វីឡើយ។

តាមប្រភពបានឲ្យដឹងថា ៖ នៅច្រករបៀងអូរបីជាន់ មានស្ថាប័នមួយចំនួនឈរជើងប្រចាំច្រករបៀងនេះដែរ ហើយឈ្មួញបានបង់លុយឲ្យស្ថាប័ន គយ នគរបាល សេដ្ឋកិច្ចខេត្ត ប្រចាំច្រកខាងលើនោះដោយប្រើមាត់ជាវិក្កយបត្រ័ ឬហៅថា បង់ប្រាក់តាមការចរចារព្រមព្រៀងគ្នា បង់រួចអាចនាំទំនិញចេញ ឬនាំចូលទៅមកបានយ៉ាងរលូននៅតាមច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញ ក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។ ចំណែកលោក រឿង សារិត មេបញ្ជារការកងការពារព្រំដែនលេខ៥០៣ មើលទៅកត្រូវគេសង្ស័យថា កំពុងបើកដៃអោយលោក អ៊ុន ចាន់ជាមេបញ្ជាការរង ប្រព្រឹត្តផ្ទុយពីបទបញ្ជាថ្នាក់ដឹកនាំកំពូលផងដែរ ទើបលោកអ៊ុន ចាន់ អាចឃុបឃិតបើកច្រកដោយសេរីបានយ៉ាងដូច្នោះ?

ករណីនេះ តើលោកឧត្ដមសេនីយ៍ឯក ឯក សំំអូន មេបញ្ជាការយោធភូមិភាគទី៥ បានជ្រាបអំពីការបើកច្រករបៀងអូរ៣ជាន់របស់លោក អ៊ុន ចាន់ ដែលអនុញាត្តិឲ្យឈ្មួញខ្មែរ.ថៃ នាំចូលទំនិញចូលដោយសេរីទាំងយប់ទាំងថ្ងៃ ផ្គើនទាំងបំរាមថ្នាក់ដឹកនាំកំពូលនេះដែរ ឬ ទេ ? ។
ទាកទង់ករណីរឿងបើកច្រក់របៀងនេះ គេហទំព័រ ផែនដីថ្មី|PDT-News.com បានស្វែងរកការបំភ្លឺពីរលោក អ៊ុន ចាន់ មេបញ្ជាការរងកងការពារព្រំដែនលេខ៥០៣ ទទួលបន្ទុកគ្រប់គ្រងនៅច្រករបៀងអូរ៣ជាន់ប៉ុន្តែមិនអាចទំនាក់ទំនងបាននោះទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News