ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) Tel/tegram 012 296 494
តាកែវ ៖ ករណីរឿងពុករលួយរុាំរ៉ៃដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាមចូលទិញស្រូវបង់លុយ៦០ម៉ឺនរៀលក្នុង១ទូក ថ្លៃបាយមេព្រំដែនមក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គរបុរី ក៏មានចំណែកផងដែរ គឺលោកសុំតែថ្លៃសាំងមិនសុំថ្លៃបាយដូចមន្ត្រីដទៃនោះទេ ។
ប្រភ
ប្រភពព័ត៏មានច្បាស់ការបានបញ្ជាក់ថា រឿងពុករលួយខាងលើមិនមែនជាប់ពាក់ពន្ធ័ តែមន្រ្តីគយប្រធានច្រក និងមេទាហ៊ានប្រចាំច្រកទ្វេភាគីបាក់ដៃនោះទេ ក្នុងនោះក៏មានលោកអធិការស្រុកអង្គរបុរីថែមមួយទៀត ដែលទង្វើទាំងនេះហើយបានជាស្រូវពលរដ្ឋធ្លាក់ថ្លៃដោយមិនដឹងមូលហេតុហើយថ្នាក់ដឹកនាំមានឥទ្ធិពល ទំនងជាមិនបានដឹងរឿងទាំងនេះទេមើលទៅ។
លោកអធិការស្រុកអង្គបុរី
មហាជនលើកឡើងថា ក្រោយពីលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃសារភាពថាពិតជាមានការយកលុយដូចកាលើកឡើងមែន ដែលមហាជនចាំមើលលោកវី សំណាង អភិបាលខេត្តតាកែវថ្មីនឹងមានចំណាត់ការបែបណាជុំវិញករណីនេះ ហាក់ដូចជានៅទ្រឹងនៅឡើយ ។
គួរំលឹកថា៖ អាជ្ញាស្រុកអង្គបុរីកំពុងជាន់កឈ្មួញតែលៀនអណ្តាតខ្មែរ កំពុងតែបែកពាងប្រហុករឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរដែលដឹកយកទៅលក់នៅកំពង់ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ដែរគេស្គាល់ថាជាជំងឺមហារីកទៅហើយទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយកីគ្មានថ្នាំព្យាបាលជំងឺនេះបានដែរ ព្រោះគេយល់ថា គេសុំថ្លៃបាយ…ហេ! ហេ! ។
បើយោងតាមអ្នកនៅក្បែរ កំពង់ផែ បានប្រាប់ថា នៅទីនោះមានអ្នកចាំរាប់ក្បាលទូកឈ្មួញជនជាតិវៀតណាម ចូលមកទិញស្រូវពលរដ្ឋខ្មែរ គឺ ត្រូវតែបង់លុយមកអោយលោកក្នុង១ទូកត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមការកំណត់របស់ទេ គឺមានក្រុមពួកគេឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត នេះជាល្បិចជាន់កដកស្លាប។ ហើយមូលហេតុដែរលោកប្រមូលលុយទូកក្នុង១ទូក៦០ម៉ឺនរៀល គឺ លោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹកក្រុមអាជ្ញាធរពាក់ពន្ធ័ដូចជាមេគយ និងរដ្ឋាករច្រកទ្វេភាគីបាក់ដៃ មេច្រកទ្វារបាក់ដៃមេទាហ៊ាការពារព្រំដែនបាក់ដៃនិងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។
ចំណែកឈ្មួញវៀតណាមបានបង្ហើបដឹងថា ពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។
ជុំវិញករណីខាងលើនេះ លោកញឹប ស្រ៊ន ប្រធាមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវ បានអោយប្រាប់អ្នកកាសែតអោយដឹងថា លោកមិនបានដឹងរឿងនឹងទេ ហើយលោក ក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរលោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្ណោះ ។ នេះហើយគេហៅថា «ជាន់កយួន លៀនអណ្តាតខ្មែរ» ។
ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃ បានតបអ្នកកាសែតថា ពិតជាមានការយកលុយដូចករណីខាងលើពិតម៉ែនតែជាមនោសញ្ជោតនាថ្លៃបាយថ្លៃទឹកនោះទេ មិនមែជាការគៀបសង្កត់ឡើយហើយការយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ៕