រន្ទះបាញ់​ចំ​សត្វ​ក្របី​ងាប់​អស់​០២​ក្បាល​ នៅ​កណ្តាល​វាលស្រែ ខណៈមេឃ​ង​ងឹ​ត​ធ្លាក់​ភ្លៀងរលឹម ​លាយឡំ​ផ្គរ​គ្រហឹម នៅ​ភូមិ​បុស​ស្វាយ​ ឃុំ​បុស​មន ​ស្រុក​រំដួល

ស្វាយរៀង​ ៖ ​​ក្របី​ ២​ក្បាល​ដើរស៊ីស្មៅ ខណៈមេឃ​ង​ងឹ​ត​ធ្លាក់​ភ្លៀងរលឹម ​លាយឡំ​ផ្គរ​គ្រហឹម រន្ទះបាញ់​ចំ​សត្វ​ក្របី​ងាប់​អស់​០២​ក្បាល​ នៅ​កណ្តាល​វាលស្រែ​ នា​វេលា​ម៉ោ​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៥ ​នៅ​ភូមិ​បុស​ស្វាយ​ ឃុំ​បុស​មន ​ស្រុក​រំដួល ​។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ហ្វូង​ក្របី​ ដើរ​ស៊ី​ស្មៅ ​នៅ​ក្នុង​វាលស្រែ បន្ទាប់​មក​ ដុំ​ពពក​ចាប់ផ្តើម​មាន​ពណ៌​ខ្មៅ លាយឡំ​ខ្យល់​កន្ត្រាក់ ក៏​មាន​ភ្លៀងរលឹម​ លាយឡំ​ផ្គរ​ រន្ទះ​ ឮ​គ្រហឹម​គួ​រឲ្យ​ខ្លាច ​ស្រាប់តែ​ប្រជាពលរដ្ឋ​ទៅ​កៀង​ក្របី​ត្រឡប់​មក​ផ្ទះ បានឃើញ​ក្របី​ចំនួន​២​ក្បាល ​ត្រូវ​រន្ទះបាញ់​ បណ្តាល​ឲ្យ​ងាប់​នៅ​កណ្តាល​វាលស្រែ ក៏​ប្រញាប់ប្រញាល​ដេញ​ក្របី​ត្រឡប់​មក​ផ្ទះ​វិញ ចំណែក​ក្របី​ ២​ក្បាល​នោះ​ មិន​ដឹ​ង​ថា ​ជា​ក្របី​អ្នក​ណា​នោះ​ទេ ។

​តាមពលរដ្ឋបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ដេញ​ក្របី​ចូល​ក្រោល​រួច​ ក៏​បាន​ទៅ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ដើម្បី​ប្រកា​សរក​ម្ចាស់​ក្របី បើ​អ្នក​ណា​បាត់​ក្របី ​សូម​ឲ្យ​ទៅ​រក​មើល​ក្របី​ងាប់​២​ក្បាល​នោះ នៅ​ក្នុង​វាលស្រែ ​ក្នុងភូមិ​បុស​ស្វាយ​។ ដូច្នេះនៅក្នុងរដូវស្សានេះ សូនមបង្្អូនបង្កើនការប្រុប្រយ័ត្នរឿងផ្គរន្ទះ ដោយដាចនាំនៅគ្រោះធំដោយយើងមិនដឹងខ្លួន ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News