កូនប្រុសឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែឡានធំដឹកអាចម៏ដីលក់ធំជាងគេនៅស្រុកខ្មែរ ត្រូវចាប់ខ្លួនហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមពលរដ្ឋ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែរណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញក្នុងរាជធានីភ្នំពេញ ដែលមានជំនាញខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែងឡានច្រើនដូចហែកឋិននោះ ត្រូវចាប់ខ្លួនបានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះ ។

គួររំលឹកថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦៖៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានរហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។

ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ។

តាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បង្ហាញថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម , លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី ។

មជ្ឈដ្ឋានជាច្រើន សម្តែងជាចម្ងល់ថា តើកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន រហ័សនាម០៩ មានតួនាទី ជាអ្វីអោយពិតប្រាកដ បានជាមានកាំភ្លើង AK47 ជាប់នឹងខ្លួនបែបនេះ ? ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News