ក្រោយផ្សាយរឿងអាស្រូវរបស់មេពេទ្យសត្វខេត្តកំពង់ចាម នង ម៉េងហ៊ាង លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បែជាចេញលិខិតហៅឱ្យអ្នកសារព័ត៌មានចូលរួមប្រជុំនៅមន្ទីព័ត៌មានខេត្តកំពង់ចាម តើមានអ្វីនៅក្រោយខ្នង ?

 

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

កំពង់ចាម៖រឿងថ្មី និងចម្លែកមួយបានធ្វើឱ្យអ្នកសារព័ត៌មានភ្ញាក់ផ្អើល បន្ទាប់ពីលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ស្នើឱ្យអ្នកសារព័ត៌មាន លោក ឆុំ ដានី ចាងហ្វាងការផ្សាយ ធ្វើការលុបព័ត៌មាន ដោយទុករយៈពេល២៤ម៉ោង ដើម្បីបញ្ចប់បញ្ហា។ ហើយបន្ទាប់ពីឃើញលោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ចេញលិខិតអញ្ជើញ បងប្អូនអ្នកសារព័ត៌មាន មួយចំនួនឱ្យចូលរួមប្រជុំបំភ្លឺនៅមន្ទីរព័ត៌មានខេត្តកំពង់ចាម នារសៀលថ្ងៃទី០៦ កុម្ភះ ២០២៤ ស្រាប់តែមានការជជែកវែកញែកដេញដោលពីសំណាក់បងប្អូនអ្នកសារព័ត៌មាន រួមនិងអ្នកច្បាប់។ ហើយក៏មានការរិៈគន់ទៅលើលោកស្រី សម ផល្លា ផងដែរថា តើលោកស្រីសំអាងអ្វី យោងលើអ្វី ? ហើយយកច្បាប់អ្វីមកអនុវត្តលើអ្នកសារព័ត៌មាន.ដែលហ៊ានចេញលិខិតកោះអញ្ជើញ អ្នកសារព័ត៌មានចូលបំភ្លឺ…?។ ទាំងដែលអ្នកសារព័ត៌មាន ផ្សព្វផ្សាយតាមប្រភពធ្វើបទសម្ភាសន៍ទាំងសងខាង គោរពក្រមសីសលធ៌ និងវិជ្ជាជីវៈស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!!។

-ទាក់ទិនបញ្ហានេះ អ្នកសារព័ត៌មានទូទាំងប្រទេស កំពុងរង់ចាំតាមដានមើលចំណាត់ការរបស់លោកស្រី សម ផល្លា យ៉ាងយកចិត្តទុកដាក់បំផុត.!។ថាតើនៅរសៀលថ្ងៃទី០៦ កុម្ភះ ២០២៤ លោកស្រី នឹងចាត់វិធានការបែបណាលើបងប្អូនអ្នកសារព័ត៌មាន.!។ ខណៈកន្លងមកគេឃើញលោកស្រី សម ផល្លា តែងតែកោះអញ្ជើញអ្នកសារព័ត៌មានចូលបំភ្លឺជាហូរហែ….!! ។ ស្របពេលដែល មន្ទីរព័ត៌មាន រាជធានី-ខេត្តផ្សេងៗទៀត ពុំសូវសកម្ម ក្នុងការកោះហៅអ្នកកាសែត ចូលបំភ្លឺ ដូចលោកស្រី សម ផល្លា នោះឡើយ!។ ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម។

លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» បានចាត់តំណាងឱ្យទៅចូលរួមប្រជុំតាម កាលបរិច្ឆេទខាងលើ..!។ លោក ចាន់ ថន បញ្ជាក់ប្រាប់ក្រុមអ្នកកាសែតរួមអាជីបថា ក្នុងខ្លឹមសារនៃអត្ថបទ«ដើមរាំង» គឺចុះផ្សាយ ទៅតាមប្រភពច្បាស់លាស់ នៃការអះអាងរបស់ម្ចាស់ «ឡសត្តឃាត» និងយោងតាមលិខិត(វេរលុយ)។ ដោយបានធ្វើបទសម្ភាសន៍ជាមួយលោក នង ម៉េងហ៊ាង បុគ្គលដែលរងការចោទប្រកាន់ ស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន..!។

ពោលគឺ «បណ្តាញ» ផ្សព្វផ្សាយព័ត៌មានគោរពក្រមសីលធម៌និងវិជ្ជាជីវៈត្រឹមត្រូវ.មិនបំពានសិទ្ធអ្នកដទៃ.មិនបំភ្លៃការពិត.មិនបំភ្លើសទម្លាក់កំហុស.មិននិយាយអុចអាល.បញ្ចេញបញ្ចូល.មិនដើរតួជាតុលាការកាត់សេចក្ដី.ហើយក៏ពុំបានធ្វើការសន្និដ្ឋាន ឬវិនិច្ឆ័យពាក់ព័ន្ធការ ចោទប្រកាន់គ្នា រវាងម្ចាស់«ឡសត្តឃាត»និងលោក នង ម៉េងហ៊ាង នោះឡើយ.។មិនសមណាមន្ទីរព័ត៌មានខេត្តកំពង់ចាម កោះហៅឱ្យចូលបំភ្លឺបែបនេះសោះ.!។

 

-ក្នុងលិខិតរបស់មន្ទីរព័ត៌មានខេត្តកំពង់ចាម បានអញ្ជើញ

-ម្ចាស់គេហទំព័រ កម្ពុជាឈ្នះ

-លោក សាន វីឡែន ភ្នាក់ងារសារព័ត៌មានកម្ពុជាថ្មី

-ម្ចាស់គេហទំព័រ IPN Watch 24h

-ម្ចាស់គេហទំព័រCNM TVNews

-ម្ចាស់គេហទំព័រ«ដើមរាំង»។

យោងតាមអត្ថបទរូបភាពវីដេអូព័ត៌មាន ដែលលោកស្រី សម ផល្លា ស្មើឲ្យលុបគឺជាព័ត៌មានពាក់ព័ន្ធ «អាជីវករ ៤៤អាជីវកម្ម ស្នើសុំឲ្យរដ្ឋបាលខេត្តកំពង់ចាម ជួយអន្តរាគមន៍ និងពិនិត្យមើលតម្លៃការបង់ពន្ធអាករអនាម័យសត្វ ដែលពេទ្យសត្វប្រមូលយកច្រើនៗ លើសឆ្នាំមុនៗ ថែមទាំងបង្ខំឲ្យពួកគាត់ផ្ដិតមេដៃដោយគ្មានមូលហេតុ» និងព័ត៌មានមួយទៀតស្ដីពី «ការប្រមូលចំណូលថវិកាពីអាជីវករនៅស្រុកស្រីសន្ធរពីសំណាក់មន្ត្រីបសុពេទ្យត្រឹមត្រូវស្របតាមសៀវភៅបន្ទុក ដែលចេញដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែរឬទេ»។

ករណីរឿងអាស្រូវលោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ចាម គួរក្រសួងពាក់ព័ន្ធពិនិត្យ និងស្រាវជ្រាវមើលផង៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News