ក្រុម​ជនខិលខូច​ មន្ត្រី​ខិលខូច ​មួយ​ចំនួនតូច​​នៅ​ខេត្តកំពង់ស្ពឺ ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋខ្ទង់រយហិចតានៅក្បែរ​ភ្នំ​ប្រាក់ ស្រុក​ឱ​រ៉ា​ល់ ត្រៀមលក់និងយក​លេស​ដាំដំឡូង​មីបន្លំភ្នែក ខណៈ

ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

កំពង់ស្ពឺ​ ៖ រឿង​ក្រុម​ជនខិលខូច​ឃុបឃិត​ជាមួយ​មន្ត្រី​ខិលខូច​មួយ​ចំនួន​តូច​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​​តែងតែមាន​ជាហូរហែរ ប៉ុន្តែ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ ហាក់​មិនទាន់​អើពើ​ទាល់តែ​សោះ មិនដឹង​ថា​ ​គាត់ជាប់​រវល់​ការងារ​ច្រើន ឬ​មួយ​ក៏​មិន​បាន​ជ្រាប​រឿង​គេ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃរបស់​រដ្ឋ យក​លេស​ដាំដំឡូង​មី ។ លុះពេល​សារព័ត៌មាន​ចេញផ្សាយ បែរជា​លេចឮ​ថា ​ចេញ​ប្លង់​ដឺ​មាស់​ជិត​១០០​ហិ​កតា ខណៈ​ដែល​ប្រជាពលរដ្ឋ​លួច​ខ្សឹប​ថា​ ដី​នេះ​គេ​គ្រោង​លក់​ជិត​១០០​ហិ​កតា ឯណោះ ទៅ​ឱ្យ​លោក​ឧកញ៉ា​ម្នាក់ ក្នុង​គោលបំណង​ដាំ​អំពៅ សម្រាប់​ទៅ​ថ្ងៃ​អនាគត​ ។

ការងារ​នេះ​ ថ្នាក់ដឹកនាំ​​ត្រូវ​ចាត់​មន្ត្រី​ជំនាញ​ធ្វើការ​ស៊ើប​រឿង​នេះ​ឱ្យ​បានដឹង​ពិតប្រាកដ​ផង កុំឱ្យ​មានការ​លើក​ឡើង​ខុស​ៗ​គ្នា នឹង​ដើម្បី​ឱ្យ​អស់​មន្ទិល​សង្ស័យ​ថា ​ជា​រឿង​ឃុបឃិត​គ្នា​លួច​លក់​ដី​ព្រៃរបស់​រដ្ឋ ​ហើយ​ចែក​លុយ​គ្នា​មិន​ស្មើ​នោះ​ ។

សូម​រំលឹក​ថា​ ដី​ព្រៃរបស់​រដ្ឋការ​ពារ​ដោយ​ព្រះរាជក្រឹត្យ​រាប់រយ​ហិ​កតា ដែល​ក្រុម​ជនខិលខូច​លួច​ដាក់​គ្រឿងចក្រ​ជី​កាយ​ភ្ជួរ​រាល់ ឈូស​ឆាយ រុករាន​ទន្ទ្រាន​យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន និង​លក់​បន្ត​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ថែម​ទៀត​ផង​នោះ ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ទាល់តែ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ ទើប​ក្រុម​ឈ្មួញ​ខិលខូច​នឹង​អ្នកមាន​លុយ​អ្នកមាន​អំណាច​ទាំង​អស់នោះ អាច​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ គ្មាន​ច្បាប់​អនុញ្ញាត​យក​ធ្វើ​ជា​កម្មសិទ្ធិ​ជា​ច្រើន​ហិ​កតា នៅ​ចំណុច​ជើងភ្នំ​ប្រាក់ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​(​សូ​រិ​យា​) ឃុំ​តា​សាល ព្រំប្រទល់​ជាមួយ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​មិន​ខ្លាចញញើត​និង​ផ្លូវច្បាប់ ​។

មិនតែប៉ុណ្ណោះ អ្នកកាន់កាប់​ដីធ្លី​ឈ្មោះ​(​តា​ប៉ា​ង​) បាន​ទទួល​លុយ​កក់​ចំនួន​៥០%​ពី​អ្នកទិញ​រួចរាល់​ហើយ​។ ការ​ដាក់​គ្រឿងចក្រ​លួច​ឈូស​ឆាយ ភ្ជួរ​រាល់​ដី ហើយ​យក​លេស​ដាំដំឡូង​ក្នុង​ដី​ព្រៃរបស់​រដ្ឋ​នេះ ប្រជាពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​មូលដ្ឋាន មេ​ភូមិ​សំរោង និង​មន្ត្រី​បរិស្ថាន ព្រមទាំង​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ មិន​អាច​ឆ្លើយ​យករួចខ្លួន​បាន​ឡើយ ដោយហេតុ​ថា​: ត្រឹមតែ​រយៈពេល​ខ្លី​សោះ ដី​ព្រៃរបស់​រដ្ឋ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ជា​ច្រើន​រយ​ហិ​កតា នៅ​ចំណុច​ជើងភ្នំ​ប្រាក់ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ​(​សូ​រិ​យា​) ឃុំ​តា​សាល ព្រំប្រទល់​ជាមួយ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​ឈ្មួញ​នឹង​អ្នកមាន​លុយ​មាន​អំណាច អាច​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​កាន់កាប់​យក​ធ្វើ​ជា​កម្មសិទ្ធិ​បាន​យ៉ាង​រលូន ខណៈ​អាជ្ញា​ធរមាន សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ និង​គ្មាន​ចំណាត់ការ​ទាល់តែ​សោះ​ ។


ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​តា​សាល​ និងឃុំ​ត្រពាំង​ជោ នៃ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ទៀតថា ជនខិលខូច​ដែល​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ធ្វើការ​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នៅ​ចំណុច​ជើងភ្នំ​ប្រាក់​នេះ គ្មាន​ច្បាប់​អនុញ្ញាត​នោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ​​តា​ប៉ា​ង អាយុ​ប្រហែល​៦០​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង​ ហាក់​គ្មាន​ខ្លាចញញើត​ច្បាប់​សូ​ម្បី​តែ​បន្តិច ដោយសារ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​ស្ថាប័ន​មិន​ធ្វើការ​បង្ក្រាប​សោះឡើយ​ ។
​ក្រុម​ជនខិលខូច​អាច​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃរបស់​រដ្ឋ​យក​ធ្វើ​ជា​កម្មសិទ្ធិ ជា​ច្រើន​ហិ​កតា នៅ​ចំណុច​ជើងភ្នំ​ប្រាក់ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី​(​សូ​រិ​យា​) ឃុំ​តា​សាល ព្រំប្រទល់​ជាមួយ​ភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ យ៉ាង​ស្រួល ដោយ​មិន​មានការ​ខ្វាយខ្វល់​ពី​ផល​ប៉ះពាល់ ឬ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ណាមួយ​មក​លើ​ពួក​គេ​នោះ​ឡើយ ប្រជាពលរដ្ឋ​ដាក់​ការ​សង្ស័យ​ថា​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​បាន​លាភ​សក្ការ​ហើយ ទើប​គ្មាន​ឆន្ទៈ​ក្នុង​ការ​ថែរក្សា​និង​អភិរក្ស​ដី​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​បែប​នេះនោះ ​។
ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​និយាយ​ឲ្យ​ដឹង​ទៀត​ថា បើ​គ្មាន​ការ​បើកដៃ​ពី​មន្ត្រី​បរិស្ថាន មេឃុំ​តា​សាល មេឃុំ​ត្រពាំង​ជោ ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​ឱ​រ៉ា​ល់ ទេ​នោះ គឺ​សកម្មភាព​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃរបស់​រដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឱ​រ៉ា​ល់ មិន​អាច​កើតឡើង​បាន​ទេ​។

ប្រជាពលរដ្ឋ​មួយ​រូប​លើក​ឡើង​ក្នុង​លក្ខណ​មិន​បញ្ចេញ​ឈ្មោះ​ថា ដី​របស់​ឈ្មោះ (​តា​ប៉ា​ង​) នៅ​ចំណុច​ជើងភ្នំ​ប្រាក់​នោះ ត្រូវ​បាន​រៀបចំ​លក់​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ម្នាក់​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ដែល​មាន​ទំហំ​ជាង​៣០០​ហិ​កតា​ ។ ហើយ​ដី​នោះ មាន​ប្លង់​រឹង​ត្រឹម​៦០​ទៅ​៧០​ហិ​កតា​តែ​ប៉ុណ្ណោះ ដោយ​លក់​ក្នុង​១​ហិ​កតា​ក្នុង​តម្លៃ​៥០០០​ដុល្លារ​អា​មេ​រិ​ក​(5000$) ហើយ​ទូទាត់​លុ​ុ​យ​បាន​ចំនួន​៥០​ភាគរយ​ហើយ សរុប​ទឹក​លុយ​ទាំងអស់​ជាង​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯ​ណ្ណោះ​។
ប្រជាពលរដ្ឋ​ដដែល​បាន​បន្ត​ទៀត​ថា អ្នកមាន​លុយ​មាន​អំ​ណោ​ច គ្រោង​ឱ្យ​តា​ប៉ា​ង និង​អ្នក​ពាក់ព័ន្ធ​រៀបចំ​ដីធ្លី​ទំហំ​ជាង​១០០០​ហិ​កតា បន្ថែម​ទៀត​ដើម្បី​ធ្វើ​ចំការ បំពេញតម្រូវការ​ទីផ្សារ​ដែល​គេ​ចង់បាន បើ​ទោះបីជា​ពាក់ព័ន្ធ​ជាមួយ​ដី​រដ្ឋ​គ្រប់គ្រង ឬ​ដី​របស់​ប្រជាពលរដ្ឋ ក៏​ដោយ​គេ​ត្រូវ​តែ​ទិញ​យក​ឱ្យ​បាន​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​កាលពី​ពេល​កន្លង​ទៅ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុម​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ចុះ​ទៅ​ដល់​ចំណុច​ទីតាំង​ដី​ខាងលើ​ឃើញ​ថា មាន​គ្រឿងចក្រ​អេ​ស្កា​វ​ទ័​រ​{​ហៅ​ថា​អា​អ៊ិ​ច​}​ចំនួន​ពីរ​គ្រឿង​កំពុង​តែ​ធ្វើ​សកម្មភាព​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​អស់​ជា​ច្រើនហិ​កតា ដូច​ជា​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន ក្រោយ​ពី​ឃើញ​ក្រុម​អ្នក​សារព័ត៌មាន តៃកុង​អេ​ស្កា​វ​ទ័​រ​{​ហៅ​ថា​អា​អ៊ិ​ច​} បាន​បើក​គ្រឿងចក្រ​បុក​របង​រត់​ដើម្បី​យក​គ្រឿងចក្រ​ទៅ​លាក់​ទុក ភ្លាម​ៗ​នោះ​មាន​បុគ្គល​ម្នាក់​បើករថយន្ត​មក​ដែល​គេ​ស្គាល់ឈ្មោះ {​តា​ប៉ា​ង​} ជា​អ្នក​យក​គ្រឿងចក្រ​មក​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​ខាងលើ​នោះ បាន​ធ្វើ​កាយវិការ​ច្រងេង​ច្រ​ង៉ាង ហើយ​បាន​ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​យើង​ទៅ​ផ្ទះ​លោក​ដើម្បី​និយាយ​គ្នា ប៉ុន្តែ​អ្នក​សារព័ត៌មាន​មិន​បាន​ធ្វើ​តាម​ការ​អញ្ជើញ​របស់ តា​ប៉ា​ង​នោះ​ឡើយ​។ ​
ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​ស្នើ​សុំ​យ៉ាង​ទទូច​ដល់ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ គួរ​ចាត់​មន្ត្រី​ជំនាញ​ចុះ ពិនិត្យ​ទីតាំង​ដី​ព្រៃរបស់​រដ្ឋ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ ឡើង​វិញ​ផង ពីព្រោះ​ត្រឹមតែ​រយៈ ពេល​ខ្លី​សោះ ដី​ព្រៃរបស់​រដ្ឋ​ជា​ច្រើន​រយ ពាន់ ហិ​កតា បាន​ក្លាយជា​វាល​រហោស្ថាន​អស់​ទៅ​ហើយ ។
ជុំវិញ​ករណី​ក្រុម​ជនខិលខូច​លួច ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រុករាន​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋ​ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ គ្មាន​ច្បាប់​អនុញ្ញាតិ​ខាងលើ​នេះ គេហទំព័រ ផែនដីថ្មី ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី {​តា​ប៉ា​ង​} បាន​ទេ​ដោយ​មិន​មាន​លេខ​ទូរស័ព្ទ​សម្រាប់​ធ្វើការ​ទំនាក់ទំនង​ ។
ចំណែក​លោក ច័ន្ទ​ថេ​ត ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ខាងលើ​នេះ គេហទំព័រ ផែនដីថ្មី ក៏មិនអាចទាក់បាននោះទេ។ រីឯ​លោក ហ៊ុ​ល ម៉ា​រ៉ា ប្រធាន​ការិយាល័យ ដែន​ជម្រក​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ បានឱ្យ​អ្នក​យក​ព័ត៌មាន​ថា លោក​ជាប់រវល់​​។

កន្លង​ទៅ កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២៣ លោក អោម ម៉ាក់​ធា​រី អតីត​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ រឿង​ដីធ្លី​ក្បែរ​ភ្នំ​ប្រាក់​នេះ លោក​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​រួច​ហើយ​។ ថែម​ទាំង​រាយការណ៍​ជូន​គណ​បញ្ជាការ​ឯកភាព ចេញ​សេចក្តីសម្រេច​ដកហូត​មក​ជា​សម្បត្តិ​រដ្ឋ​វិញ​ហើយ​។ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក មិន​ទាន់​ឃើញ​មាន​សេចក្តីសម្រេច​ណាមួយ​ឡើយ ហើយ​ដី​នោះ អ្នកគ្រប់គ្រង​បន្ត​ធ្វើការ​ឈូស​ឆាយ ដាំដំឡូង​មី ហើយ​ថែម​ទាំង​លេចឮ​មក​ថា គេ​បាន​លក់ដូរ​បន្ត​ទៅ​ឱ្យ​អ្នកមាន​លុយ​មាន​អំណាច​ទៀត​ផង​ ។
ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា​ នៅពេលថ្មី​ៗ​នេះ​លេចលឺ​ថា ការ​លក់​ដី​ព្រៃ​នេះ​កំពុង​តែ​ច​ង្រូ​ង​ចម្រាស់​គ្នា​នៅ​ឡើយ ដោយសារ​តែ​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​ធ្វើការ​ផ្សព្វផ្សាយ។ ​ហើយលុយ​កក់​៥០​ភាគរយ​នោះ ម្ចាស់​លុយ​មិន​ទាន់​ឱ្យ​គ្រប់​ចំនួន​ ព្រោះ​ដី​មិន​ទាន់​គ្រប់​ចំនួន​ដែល​គេ​ចង់បាន។
ពាក់ព័ន្ធ​រឿង​រុករាន​ទន្ទ្រាន​ដី​ព្រៃរបស់​រដ្ឋការ​ពារ​ដោយ​ព្រះរាជក្រឹត្យ​នេះ​ដែរ គេហទំព័រ ផែនដីថ្មី មិនអាចសុំការបំភ្លឺពី​លោក ងួ​ន វាសនា អភិបាលស្រុក​ឱ​រ៉ា​ល់​ និង​លោក ច័ន្ទ​ថេ​ត ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ដើម្បី​សួរបន្ថែម ប៉ុន្តែ​ខ​ល​មិន​ចូល​​ ។
ករណីខាងលើពលរដ្ឋ​ដែល​ដឹង​រឿង​ធ្វើការ​សំណូមពរ​ដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិ​ន​ទៀង​ ប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ មេត្តា​ជួយ​ស្រាវជ្រាវ​លើ​រឿង​លក់​ដី​ព្រៃ​ភ្នំ​របស់​រដ្ឋ​ក្បែរ​ភ្នំ​ប្រាក់ ក្នុងភូមិ​សំរោង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ផង​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News