ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាមឃុបឃិតគ្នាក្រុមហ៊ុនមួយដេញថ្លៃក្លែងក្លាយ យកបានស្ទើគ្រប់គម្រោងក្នុងតម្លៃខ្ពស់កប់ និងយកផលចែកគ្នា លុយរាប់ពាន់លានរៀល អាងតែលុយរដ្ឋ ?

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី PDT-news ☎️Tel,Telegram 012 296 494

កំពង់ចាម៖តាមសេចក្ដីរាយការណ៏ពីខេត្តកំពង់ចាម មកបានប្រាប់ឲ្យដឹងថា ដោយមានការឃុបឃិតជាមួយលោក នន សុខនី ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្តកំពង់ចាម និងមេលទ្ធកម្មខេត្តម្នាក់ទៀត រួមនិងម្ចាស់ក្រុមហ៊ុន Nay Bo Pov Construction នៅក្នុងរយះពេលច្រើនឆ្នាំមកនេះ គម្រោងរបស់រដ្ឋបាលខេត្ឋដូចជា៖ ការសាងសង ជុសជុលសំណង់អាគារ ឬផ្លូវថ្មល់ ដែលមានតម្លៃគម្រោង ចាប់ពី៣០០លានរៀល រហូតដល់រាប់ពាន់លានរៀល គឺ ត្រូវបានប្រគល់ទៅក្រុមហ៊ុនមួយនេះតាមរបៀបក្រមមេឯកសារ។

តាមសេចក្ដីរាយការណ៏រដដែលបានបន្តថា ក្រុមហ៊ុន Nay Bo Pov Construction កំពង់ទទួលបានអំណាចក្នុងការទទួលការក្នុងការអនុវត្តន៏ គម្រោងយ៉ាងច្រើននៅខេត្តកំពង់ចាម រួមមាន៖ គម្រោងរបស់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរការងារ និងមន្ទីរអង្គភាពជាច្រើនទៀតនៅខេត្តកំពង់ចាម។ ដូច្នេះម្ចាស់គម្រោង និងក្រុមហ៊ុនកំពុងកាក់កបខ្លាំង យកលុយចំណេញពីរដ្ឋ ដ៏មហាសាល តាមរបៀបឆ្ពិនភ្នែក ចែកគ្នាធ្វើសេដ្ឋីនិងមានបានដោយកម្រមានអ្នកដឹង។

ប្រភពបានបន្តថា ការដេញថ្លៃដែលគេរៀបចំឆាក់ឈុត គឺ ចុះថ្លៃមិនដល់១%ផង ហើយតម្លៃគម្រោងគេលើកឡើងខ្ពស់ស្ទើមេឃ ខុសនិងតម្លៃទីផ្សារយ៉ាងឆ្ងាយ។ ដោយអស់ពេលអង្គភាពយើង សូមលើកយកគម្រោងសំខាន់ៗមកសសេរផ្សាយជូនអានលំអិតនៅលើកក្រោយ។

ទាក់ទងព័ត៌មានខាងលើនេះ គេហទំព័រ ផែនដីថ្មី នៅព្រឹកថ្ងៃទី១៥ មករា ឆ្នាំ២០២៤នេះ អង្គភាពយើងខ្ញុំមិនអាចរកការបំភ្លឺពីលោក នន សុខនី ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្តកំពង់ចាម បាននោះទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News