បែកធ្លាយរឿងចំណាយលុយរដ្ឋជិត1000លានរៀលនៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង លើសំណង់ក្នុងមួយឆ្នាំៗ តែក្រុមហ៊ុនមួយដេញបានរហូត និងចុះថ្លៃដ៏តិចក្រោម1% ហេតុអ្វីក្រុមហ៊ុនផ្សេងដេញមិនបានទៅវិញ ?

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី|PDT-News.com (បុគ្គលិកប្រចាំការ) ☎️Tel/tegram 012 296 494

ស្ទឹងត្រែង៖សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដែលដឹកនាំដោយលោកសាស្រ្តាចារ្យជំនួយ តឹក ឡេងស៊ឺ ជានាយកសាលានៅច្រើនឆ្នាំមកនេះត្រូវបានមន្ត្រីនៅខេត្តស្ទឹងត្រែង ដែលដឹងពីខ្ទងើចំណាយរបស់សាលាមួយនេះបានបង្ហើបថា លោកនាយកសាលាត្រូវស្នេហ៏ និងម្ចាសក្រុមហ៊ុន Phat Chhon ដែលទីស្នាក់នៅក្រុងស្ទឹងត្រែង យ៉ាងខ្លាំងដោយការសាងសង់ ឬ ជុសជុលសំណង់ដែលមានតម្លៃជិត800លានរៀល ទៅជិត900 លានរៀល គឺ បានទៅលើក្រុមហ៊ុន Phat Chhon ទោះការដែញថ្លៃនោះចុះថ្លៃសឹងមិនបានក្រោម1%នោះឡើយ។

តាមប្រភពបានបន្តថា ក្រុមលទ្ធកម្មដែលមានលោកសាស្រ្តាចារ្យជំនួយ តឹក ឡេងស៊ឺ នាយកសាលាជាប្រធាន នៅឆ្នាំ២០២២ គឺបានប្រគល់កិចសន្យាទៅក្រុមហ៊ុន Phat Chhon ជុសជុលអាគារ A1.7 និងB1.8 ទំហំ (10,50ម៉ែត្រគុណ 50,35) គុណ3+(8ម៉ែត្រគុណ 5ម៉ែត្រ) ជាន់ផ្ទាល់ដី ជាន់ទី១ ជាន់ទី២ ជាន់ទី៣ និងជាន់ដំបូល 795.994.000 ចុះថ្លៃ បាន 4.006.000 គិតទៅបានត្រឹមកន្លះភាគរយ។

តាមប្រភពដដែលបានបញ្ជាក់ថា នៅឆ្នាំ២០២៣ ក្រុមលទ្ធកម្មដែលមានលោកសាស្រ្តាចារ្យជំនួយ តឹក ឡេងស៊ឺ នាយកសាលាជាប្រធាន បានប្រគល់កិចសន្យាទៅក្រុមហ៊ុន Phat Chhon ដដែលធ្វើការជុសជុលអាគារទីចាត់ចាស់ ទំហំ (23ម៉ែត្រគុណ10ម៉ែត្រ) គុណ២ សរុប460ម៉ែត្រការរ៉ែ តម្លៃ892.979.000រៀល ពោល គឺ ចុះថ្លៃបានតិចតួចបំផុត។ បើនិយាយពីរឿងចំណាយលុយរដ្ឋអស់ច្រើន និងលទ្ធផលបានតិចនៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង គឺមានច្រើនរឿង តែដោយពេលចាំអានព័ត៌មានលំអិត។

ទាក់ទងព័ត៌មានខាងលើនៅរសៀលថ្ងៃទី២៣ កុម្ភះ ឆ្នាំ២០២៤ គេហទំព័រ ផែនដីថ្មី|PDT-News.com បានព្យាយាមរកការបំភ្លឺពីលោកសាស្រ្តាចារ្យជំនួយ តឹក ឡេងស៊ឺ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង ដើម្បីសាក់សួរអំពីររឿងនេះ តែពុំអាចទាក់ទងបាន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News