គ្រោះជំនន់ទឹកភ្លៀង! កម្ពុជា៖ផ្លូវជាង៣០០គីឡូម៉ែត្របានរងការខូចខាត

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពេលចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលរងការគំរាមកំហែងដោយជំនន់ទឹកភ្លៀងនៅតាមបណ្ដោយផ្លូវជាតិលេខ ៣.២.២០.៤១.និងផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា “មកដល់ថ្ងៃទី១៥ តុលា មានផ្លូវ២៦៣កំណាត់ ដែលបានលិចទឹក បើគិតជាចម្ងាយ ៣២៥គីឡូម៉ែត្រ ដែលបានខូចខាតដោយសារ ទឹកជំនន់នេះឯង។ លោកបន្ដថា៖ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកអស់ ក្រសួងសាធារណការ នឹងធ្វើការវាយតម្លៃ ដើម្បីស្នើសុំកញ្ចប់ថវិការពីរាជរដ្ឋាភិបាល យកមកជួសជុលផ្លូវដែលខូចខាត ដោយសារជំនន់ទឹកភ្លៀង។

រដ្ឋមន្ដ្រីសាធារណការ ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់យាន យន្តដឹកជញ្ជូនធំៗ ។ ត្រូវផ្អាកការធ្វើដំណើរទៅផ្លូវដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង។ ដើម្បី ចូលរួមចំណែក ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាកុំឲ្យមានផល ប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវ ដែលកំពុងទទួលរងផលប៉ះពាល់ស្រាប់។ ជាពិសេស ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ ដែលត្រូវចំណាយ ទៅលើការជួសជុល ឬស្ដារឡើងវិញ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News