ឆ្ងល់ណាស់៖អាជ្ញាធរ និងសមត្ថកិច្ចខេត្តបាត់ដំបង មើលអត់ឃើញ បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុត នៅកណ្ដាលក្រុង របស់ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្ត តើមកពីមូលហេតុអ្វី ?

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

បាត់ដំបង៖បនល្បែងភ្នាល់ទឹកភ្លៀង នឹងអាប៉ោងធំបំផុតមួយ ដែលគេស្គាល់ថា នៅក្រោមការចាត់ចែងរបស់លោក អ៊ួន តាល់ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាន និងកំពុងតែបើកលេងយ៉ាងគឃ្លើន ខណៈអាជ្ញាធរ និងសមត្ថកិច្ចក្រុង និងខេត្តបាត់ដំបង បានមើលរំលង តើមកពីអ្វីទៅ ?

ទីតាំងល្បែងសុីសងភ្នាល់ ទឹកភ្លៀង និងអាប៉ោងមួយដែលគេស្គាល់របស់ឈ្មោះអួន តាល់ ជាម្ចាស់ល្បែងសុីសងជាយូរលង់មកហើយនោះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ គេសង្កេតឃើញថា ទីតាំងបនល្បែងនេះ ដែលស្ថិតនៅចំណុច វាលស្រែ១០០០ ភូមិសំរោងពីរ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបន្តបើកលេងសាជាថ្មី មានមនុស្សចូលលេងជាច្រើនរយពាន់នាក់ បានចូលលេងយ៉ាងសប្បាយ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅជុំវិញ ផ្ទះល្បែងសុីសងមួយនេះ បាន
ប្រាប់ឲ្យដឹងថា ពួកគាត់ឃើញមានក្រុមអ្នកញៀនល្បែង ជាច្រើនបាននាំគ្នាចេញចូលលេងដោយសេរី មិនដែលឃើញសមត្ថកិច្ចចុះមកបង្រ្កាបទីតាំងល្បែងខាងលើនេះទេម្ដងណាឡើយ។

ប្រភពបានបន្តទៀតថា ម្ចាស់បើកល្បែងសុីសង នេះមានអ្នកជួយមើលការខុសត្រូវ ចាំដោះស្រាយបាយទឹក ជាមួយសមត្ថកិច្ចផងដែរ តែគេមិនបានបញ្ជាក់ប្រាប់ឈ្មោះនឹង អត្តសញ្ញាណនោះទេ ដូច្នេះទើបគេអាចបើកលេងបានដោយរលូនបែបនេះ។

ប្រជាពលរដ្ឋបានរិះគន់ថា តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឯណាទៅ ? បើមានល្បែងសុីសងបែបនេះ តែមានល្បែងសុីសង ច្រើនកើតមាន អំពើរ អសន្តិសុខ សង្គម។ ប្រជាពលរដ្ឋសំណូមពរថ្នាក់លើ មេត្តាចុះពិនិត្យដាក់កម្លាំងដើម្បីចាត់វិធានការបង្រ្កាប់ល្បែងសុីសងខាងលើនេះ ដើម្បីភូមិឃុំមានសុវត្ថិភាព៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News