ជួយបង្ក្រាប់ផង៖ហាងអ៊ីនធឺណេត មានបង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងភ្នាល់អនឡាញ យីហោ ហេបភីណេត មានទីតាំងជាង១០កន្លែង នៅទឹកដីខណ្ឌទួលគោក កំពុងបំផ្លាញអនាគត់យុវជន

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖ហាងអ៊ីនធឺណេត មានបង្កប់ល្បែងហ្គេមបាញ់ត្រី និងល្បែងភ្នាល់អនឡាញ យីហោ ហេបភីណេត ដែលមានម្ចាស់ឈ្មោះ ទូច កំពុងបើកលេងយ៉ាងរំភើយ ខណះអាជ្ញាធរទួលគោក និង សមត្ថកិច្ច នៅទឹកដីខណ្ឌទួលគោក មិនទាន់មានចំណាត់ការនៅឡើយ ។ បនល្បែងនេះកំពុងពង្វកយុវជនប្រុស ស្រី អោយទៅជាក្មេងមិនល្អ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់អោយដឹងថា ទីតាំង អ៉ិនធឺណេត យីហោ ហេបភីណេត គឺមានមិនក្រោម១០ទីតាំងទេ ក្នុងខណ្ឌទួលគោក ។

ទីតាំងណេតយីហោខាងលើនេះ គេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យ ប៉ុន្តែមិនឃើញ អាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ។ តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើត មាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ មិនតែប៉ុណ្ណោះ នៅពេលថ្មីៗនេះទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញា និង ដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌទាំង១៤ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News