ជួយបង្ក្រាប់ផង ល្បែងយោគី និងអាប៉ោង បើកលេងវិញហើយនៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទ្ទាយមាស

 

ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏ យើងខ្ញុំជួយណែនាំជូន
កំពត៖បនល្បែងយោគី និងអាប៉ោង ដ៏ធំមួយ ដែលតែងចល័តទីតាំងនៅរសៀលថ្ងៃទី០៣ វិច្ឆការ ឆ្នាំ២០២១ បានបើកលេងវិញហើយ នៅទីតាំងផ្ទះមួយកន្លែងក្នុងភូមិ និងឃុំព្រៃទន្លេ ស្រុកបន្ទ្ទាយមាស ខេត្តកំពត ក្រោយពួកគេបានផ្អាកលេងជិត១អាទិត្យ ដោយសារ ផែនដីថ្មី បានផ្សាយរឿងនេះ។
សូមបញ្ជាក់ថា ម្ចាស់បនល្បែងយោគី និងអាប៉ោង ដ៏ធំមួយនេះ តែងចល័តទីតាំង ម្ដងគេលេងនៅភូមិជួក្រោយ ម្ដងនៅភូមិព្រៃទន្លេ ក្នុងឃុំព្រៃទន្លេ ដើម្បីបង្វែងដានអ្នកកាសែត និងសមត្ថកិច្ចថ្នាក់ខេត្ត ឬ ក្រសួង។
ចំពោះអាជ្ញាធរ និងសមត្ថកិច្ចស្រុកបន្ទាយមាសត្រូវគេសង្ស័យថា បានត្រូវរ៉ូនជាមួយក្រុមមេល្បែង ដែលគេស្គាល់ថា ជាមេរបស់កាស៊ីណូ សុខ ម៉េង ជាអ្នកបើកបនល្បែងខាងលើ ។
ប្រជាពលរដ្ឋបានសំណូមពរទៅកាន់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ទើបកាន់តំណែងថ្មី និងលោកស្នងការនគរបាលខេត្ត មេត្តាពិនិត្យ និងតាមដាននិងបង្រ្កាបផង ដើម្បីភូមិ ឃុំមានសុវត្ថិភាព៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News