ធំក្លិនមិនស្រួល៖ប្រធានមន្ទីរសង្គមកិច្ចខេត្តមណ្ឌលគិរី ខឹម សុផុន សប្បាយចាយលុយអំណោយសំពត់ តង់ កន្ទេល អង្ករ មី ត្រីខកំប៉ុង របស់អ្នកក្រីក្រ ACU ជួយមើលផង

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

មណ្ឌលគិរី៖លោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ចាប់តាំងពីឡើងកាន់តំណែងជាប្រធានមន្ទីរនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះកំពុងសប្បាយចាយលុយខ្ទង់ទិញសំពត់ តង់ កន្ទេល អង្ករ មី ត្រីខកំប៉ុងដែលក្នុង១ឆ្នាំៗគេដឹងមានចំនួនខ្ទង់៣៦០ ឬ ៣៧០លានរៀល ប៉ុន្តែធាតុពិតអំណោយដែលចំណាយលុយរដ្ឋដ៏ច្រើននេះត្រូវលោកប្រធានមន្ទីរ និងបក្ខពួកស៊ីដាច់សឹង៩០% ដោយសល់ចែកតិចតួច។

តាមប្រភពបានឱ្យដឹថា មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី ថ្មីៗនេះ ក៏បានចំណាយជិត៤០០លានរៀល ស្មើរនិង៩មុឺនដុល្លា សម្រាប់ទិញសំពត់ តង់ កន្ទេល អង្ករ មី ត្រីខកំប៉ុង ដើម្បីចែកជូនប្រជាជនក្រីក្រដោយសារគ្រោះធម្មជាតិ ប៉ុន្តែការចំណាយដែលធ្វើឡើងតាមរយះលទ្ធកម្មឆ្ពិនភ្នែក គឺ គេបានសហការគ្នាដកយកលុយរដ្ឋមកចាយយ៉ាងសុខស្រួល។ ការនិយាយនេះគ្រានតែជាផ្នែកតូចមួយនៃការចំណាយថវិការបស់លោកប្រធានមន្ទីរតែប៉ុណ្ណោះ។ ដូច្នេះសូមប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចជួយពិនិត្យ និងតាមដានផង។

ទាក់ទងព័ត៌មានខាងលើ គេហទំព័រ ផែនដីថ្មី នៅរសៀលថ្ងៃទី២១ កក្ដដារ ឆ្នាំ២០២២នេះ មិនអាចរកការបំភ្លឺពីលោក ខឹម សុផុន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី បាននោះទេ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News