ធំក្លិនមិនស្រួល៖ប្រធានមន្ទីរកសិម្មខេត្តព្រៃវែង ចាយលុយរដ្ឋខ្ទង់ជាង១០០០លានរៀលក្នុងមួយឆ្នាំ ប៉ុន្តែលទ្ធផលបានតិច សង្ស័យពុករលួយ

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
ព្រៃវែង៖នៅមន្ទីរកសិម្មខេត្តព្រៃវែង ដែលមានលោក អ៊ុក សំណាង ជាប្រធានមន្ទីរ ត្រូវមន្ត្រីក្នុងខេត្តលួចបង្ហើបថា ក្នុងមួយឆ្នាំៗបានចំណាយ ចាយលុយរដ្ឋអស់ខ្ទង់ជាង១០០០លានរៀល ប៉ុន្តែលទ្ធផលទទួលបានតិចតួច ដោយមិនសមនិងទឹកប្រាក់ចំណាយ។ ករណីនេះត្រូវគេសង្ស័យថា អាចមកពីអំពើពុករលួយរបស់លោក អ៊ុក សំណាង ជាប្រធានមន្ទីរ ដែលរួមដៃជាមួយប្រធានការិយាល័យគណនេយ្យមន្ទីរ ស៊ីតាមរយៈលទ្ធកម្មក្លែងបន្លំ។

តាបប្រភពបានប្រាប់ថា ចាប់តាំងពីលោក អ៊ុក សំណាង ត្រូវតែងតាំងជាអនុប្រធានមន្ទីរទទួលបន្ទុកក្ដាបរួម ហើយបន្តឡើងជាប្រធានមកនោះ នៅមន្ទីរកសិម្មខេត្តព្រៃវែង បានចំណាយថវិកាជាតិក្នុងជួសជុល ថែទាំ អគារបន្តិចបន្តួចរឿងរាល់ឆ្នាំនិងចាយថវិកាជាតិក្នុងមួយឆ្នាំៗលើការ ជួសជុល ថែទាំ អគារបន្តិចបន្តួចអស់ប្រាក់ខ្ទង់ពី៧០០លានរៀលឡើងទៅ ប៉ុន្តែបើមើលទៅសំណង់ដែលចំណាយថវិកាជាតិជុសជុលនេះ គឺវាខុសគ្នាមេឃ និងដី ទៅនិងតម្លៃទីផ្សារខាងក្រៅ ដូច្នេះទើបគេសង្ស័យថា មានអំពើពុករលួយដែលចាំបាច់ក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ចាត់តាំងក្រុមការងារពិសេសចុះស្រាវជ្រាវបន្ទាន់ផង។
ប្រភពបានបន្តថា ក្រៅការចំណាយលើការទិញថ្នាំកំចាត់សត្វល្អិត ដោយក្នុងមួយឆ្នាំៗ គឺចំណាយអស់ថវិកាជាតិ ក៏មិនតិចជាង១២០លានរៀលនោះទេ ប៉ុន្តែថ្នាំទាំងនោះ គឺ ចែកដល់កសិករបានចំនួនតិចតួចនាក់ណាស់ ទើបគេសង្ស័យថា មានអំពើពុករលួយ ដ៏ធំ កំពុងកើតមាននៅមន្ទីរកសិម្មខេត្តព្រៃវែង នោះ៕នៅមានត

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News