នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋ​មន្ត្រី ទៀ សីហា នឹងធ្វើទស្សនកិច្ចជាមិត្តភាព និង ជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ -១៤ ខែវិច្ឆិការ

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់​ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម នាយឧត្ដម​សេនីយ៍ ហ្វាន វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម។ នេះបេីតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា គោលបំណងនៃដំណើរ​ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យបានរឹងមាំ និង រីកចម្រើន ធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ ក៏ដូច ជាសម្រាប់តំបន់ទាំងមូល។ ក្នុងដំណើរទស្សនកិច្ចរយៈពេល បីថ្ងៃ លើកទី ១ ទៅសាធារណរដ្ឋសង្គម និយមវៀតណាម នាយឧត្តម​សេនីយ៍​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សា​ការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News