នោះស្ថានីយថ្លឹងរថយន្តថ្នល់កែង ផ្លូវជាតិលេខ៦ ស្រុកបាធាយ ក្លាយជញ្ជីងថ្លឹងលុយស្រស់ៗ លោក នួន គឹមហេង ប្រឹងប្រមូលលុយ​ឲ្យលោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ម៉ែនទេ ?

ការិយាល័យព័ត៌មាន (បុគ្គលិកប្រចាំការ) ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មាន ចំនួន ១៨០នាក់ នៅទូទាំងប្រទេស ដោយមានប្រាក់ឧប្ថមក្នុងមួយអត្ថបទ តម្លៃពី៥០ដុល្លា ដល់ ២០០ដុល្លា។
កំពង់ចាម៖ស្ថានីយថ្លឹងរថយន្តថ្នល់កែង ផ្លូវជាតិលេខ៦ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលមានលោក នួន គឹមហេង អនុប្រធានមន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង ពេលនេះកំពុងល្បីរឿងពុករលួយ ដោយសារប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង មិនខ្វល់ខ្វាយពីរឿងរថយន្តដឹកទំនិញលើសចំណុះបំផ្លាញផ្លូវថ្នល់ទេ គឺលោក នួន គឹមហេង ដែលមានលោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ជាបង្អែក និងជាអ្នកបើកដៃ បានប្រឹងតែប្រមូលលុយពីឈ្មួញម្ចាស់រថយន្ដដឹកទំនិញធុនធ្ងន់រាប់ចំនួនឡានសម្រាប់បងលុយប្រចាំខែ និងបងលុយផ្ទាល់ភ្លាមៗមួយចំនួន។

ជាក់ស្ដែងថ្មីៗនេះ មានសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅតែបន្តមានជាហូរហែ និងប្រភេទជារថយន្តធំៗយីឌុប ដើម្បីបន្តយកមកទីតាំងក្រុមហ៊ុន សុឹងបាយអូថេក ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់នៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ហើយបានរកឃើញមានរថយន្ដដឹកឈើ និងអុសលើសទម្ងន់ចំនួន ៥គ្រឿង ក្នុងចំណោម៩ គ្រឿង និងផ្ទុកលើសកំណត់PC ផងដែរ។ ក្នុងករណីនេះ យ៉ាងតិចមានរថយន្តដឹកឈើ និងដឹកអុស លើសទម្ងន់ចំនួន ៥គ្រឿង ក្នុងចំណោម៩ គ្រឿង ក៏ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ឃាត់រួចប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ឃាត់រថយន្តដឹកឈើ ៣ គ្រឿង និងរថយន្តដឹកអុសពីរ គ្រឿង ។ ក្នុងចំណោមរថយន្តទាំង៥ គ្រឿងនោះ គឺមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ PC ។ ប៉ុន្តែគេដាក់ភាពសង្ស័យថា រថយន្តដឹកឈើ រថយន្តដឹកអុសទាំងនោះ បានផ្ទុកលើសកំណត់ ច្បាប់អនុញ្ញាតដោយរដ្ឋបាលព្រៃឈើ និងផ្ទុកលើសទម្ងន់បំផ្លាញផ្លូវជាតិ។
សមត្ថកិច្ចបានបញ្ជាក់ថា ពិនិត្យជាក់ស្ដែងគឺមានរថយន្តដឹកឈើចំនួនពីរគ្រឿងមានលិខិតអនុញ្ញាត គឺ១- រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3C-9857 (ដឹកអុស) , ២- រថយន្តពាក់ស្លាកលេខកំពង់ចាម 3A-8185(ដឹកអុស) ជារបស់ក្រុមហ៊ុនសុឹងបាយអូថេក ។ ចំពោះរថយន្តដឹកឈើមួយគ្រឿងទៀតពាក់ស្លាកលេខកំពង់ចាម 4A-0025 នៅមិនទាន់ដឹងថាជារថយន្តរបស់ក្រុមហ៊ុនមួយណា មានលិខិតអនុញ្ញាតឬក៏អត់ ។ ប៉ុន្តែត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក អធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ ចំណែករថយន្តដឹកអុសពីគ្រឿងរបស់ក្រុមហ៊ុនផ្សេងទៀតដូចដែលមានស្លាកលេខ កំពង់ចាម 3A-3498 និងនិងមួយគ្រឿងទៀតពាក់ស្លាកលេខត្បូងឃ្មុំ 3A-1516 ក៏នៅពុំទាន់ដឹងថា មានច្បាប់អនុញ្ញាតឬអត់ តែករណីទុក្ខធ្ងន់នោះពិតជាមាន។

តាមមន្ត្រីខ្លះបានលួចបង្ហើបថា ទោះជាក្រុមហ៊ុនសុឹងបាយអូថេក មានច្បាប់អនុញ្ញាតឲ្យដឹកអនុផលព្រៃឈើយ៉ាងណាក៏ដោយ ការដឹកជារៀងរាល់ថ្ងៃ បានផ្ទុកលើសទម្ងន់ ហ្នឹងលើសកំណត់ពីលិខិតអនុញ្ញាតរបស់រដ្ឋបាលព្រៃឈើ ប៉ុន្តែដោយមានករណីឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធ ទើបការដឹកជញ្ជូនឈើ របស់ក្រុមហ៊ុនសុឹងបាយអូថេក ទាំងដឹកអុស ទាំងដឹកឈើ បានដំណើរការយ៉ាងរលូន។ ក្នុងនោះសូម្បីតែកន្លែងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែង ផ្លូវកែកបំបែក ស្រុកបាធាយ គាត់តែងតែអនុញ្ញាតឲ្យរថយន្តដឹកឈើ និងដឹកអុស របស់ក្រុមហ៊ុនសុឹងបាយអូថេក និងរថយន្តដឹកទំនិញផ្សេងទៀត ផ្ទុកលើសទម្ងន់ឆ្លងកាត់ តាមរយៈការសូកប៉ាន់ បងខែតាមចំនួនរថយន្តដឹកច្រើនជើង និងតិចជើង និងខ្លះបង់លុយផ្ទាល់ភ្លាមៗ ខ្លះរត់ការបង់លុយមុន។ ក្នុងករណីនេះគួរតែមានការស្រាវជ្រាវ ដើម្បីឲ្យការដឹកជញ្ជូនធ្វើតាមលិខិតអនុញ្ញាតកំណត់តាមPC បញ្ចៀសការផ្ទុកលើសទម្ងន់។

សូមបញ្ជាក់ផងដែរថា កន្លងទៅខាងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដោយមានឈ្មោះជា គឺជាអ្នកចាំប្រមូលលុយ ឡានដឹកអុសដឹកឈើ ចេញពីខេត្តកំពង់ធំ ចេញពីខេត្តក្រចេះ ឆ្លងកាត់ខេត្តកំពង់ចាម ល្បីល្បាញបំផុត។
ទាក់ទងករណីខាងលើ មកទល់នឹងព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ គេហទំព័រផែនដីថ្មី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក នួន គឹមហេង អនុប្រធានមន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង បានទេ ដោយលោកលើកទូរស័ព្ទនិយាយបែបទទឹងទិស និងរួចបិទទូរស័ព្ទ។ ចំណែកលោក សុខ ស្រ៊ុន ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ចាម បានប្រាប់គេហទំព័រផែនដីថ្មី ថា ក្រោយពីលោកបានឃើញគេហទំព័រផែនដីថ្មី ចុះផ្សាយ គឺលោកបានបញ្ជារទៅលោក នួន គឹមហេង អោយធ្វើការបំភ្លឺមកលោក និងមកគេហទំព័រផែនដីថ្មី ផងដែរ។ ប៉ុន្តែរហូតដល់រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ គេហទំព័រផែនដីថ្មី មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក នួន គឹមហេង អនុប្រធានមន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង នៅឡើយទេ។ ចំពោះក្រុមហ៊ុនសុឹងបាយអូថេក និងជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ចាម ដោយគ្មានលេខទូរស័ព្ទ។
ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែង ផ្លូវបំបែកបាធាយ មានអ្នករកស៊ីដឹកទំនិញ លួចបង្ហើបថា បើនិយាយមិនត្រូវគ្នា មិនបានបង់ខែ មិនបានគិតក្បាលឡាន រាល់ការដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ គឺមិនអាចឆ្លងកាត់កន្លែងស្ថានីយជញ្ជីងថ្លឹងរថយន្ដនេះបានឡើយ ។ករណីខ្លះគឺថ្លឹងលុយ (យកលុយពីរថយន្តផ្ទុកលើសទម្ងន់ គិតប្រាក់ប្រចាំខែ) ទាំងរថយន្តដឹកឈើ ដឹកអុស និងដឹកទំនិញគ្រប់ប្រភេទ។
ករណីមួយនេះ មហាជនកំពុងទន្ទឹងរង់ចាំមើលចាំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ACU តើនៅពេលណាបានអង្គភាពមួយនេះចាត់វិធានការលើរូបលោក នួន គឹមហេង អនុប្រធានមន្ទីរ​សាធារណការ​ខេត្តកំពង់ចាម ជាប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង រួមនិងបក្ខពួក ដូចករណីប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ និងអតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ យកអនុវត្តន៏តាមច្បាប់ពីបទពុករលួយនោះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News