បែកធ្លាយរឿងអាស្រូវ៖គណកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើល្បិចលួចលុយរដ្ឋ ចែកគ្នាចាយយ៉ាងសុខស្រួល ក្រោមរូបភាពធ្វើផ្លូវតិចតួច ដាក់តម្លៃខ្ពស់កបពពក

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ត្បូងឃ្មុំ៖គណកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានអភិបាលខេត្តជាប្រធានកំពុងរង់ការសង្ស័យពីមន្ត្រីនៅក្នុងខេត្តថា កំពុងប្រើល្បិចយកគម្រោងការស្ថាបនា ឬ ជុសជុលផ្លូវធ្វើតិចតូច ប៉ុន្ដែដាក់តម្លៃគម្រោងវិញខ្ពស់ទល់មេឃ។ ហើយប្រគល់អោយមន្ទីរក្នុងខេត្តជាធ្វើការអនុវត្តន៏គម្រោងនេះ ដើម្បីយកផល់ចំណេញចែកគ្នាយ៉ាងសុខស្រួល។

តាមប្រភពបានបង្ហើបថា នៅឆ្នាំ២០២២ តាមអ្វីដែលគេបានដឹង គឺ គណកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រើល្បិចនេះយ៉ាងតិច៣គម្រោង៖

ទី៖ ១ ផ្លូវបរិវេណផ្សាមេមត់តម្លៃជិត៣០០០លានរៀល បើចំណាយអស់១០០លានរៀល ធ្វើបានយ៉ាងល្អ។

ទី២៖ ការជុសជុលផ្លូវភូមិកៀនរូង និងភូមិប្រស្រែលើ ក្រុងសួង តម្លៃដល់ជិត៥០០០លានរៀល បើចំណាយត្រឹម២០០លានធ្វើបានយ៉ប្រសើរ។

ទី៣៖ ផ្លូវបន្តិចសោះក្នុងសង្កាត់សួង តម្លៃចណាយជិត៤០០០លានរៀល បើចំណាយត្រឹម១៨០លានរៀល អាចធ្វើបានយ៉ាងល្អ។

គម្រោងទាំង៣នេះ អាចនិងត្រូវទទួលបានការទូតទាត់ពីរដ្ឋយ៉ាងយូខ្ទង់ខែ ១០ ឬ ខែ១១ ឆ្នាំ២០២២ខាងមុខនេះ។ ហើយផល់ចំណេញពីការងារធ្វើផ្លូវពួកមន្ត្រីមានអំណាចធំក្នុងគណកម្មាធិការលទ្ធកម្ម និងទទួលបានផល់ធំ។ ចំណែកអ្នុកអនុវត្តន៏គម្រោងក៏ទទួលមិនចាញ់គ្នាដែរ ។ព្រោះលុយដែលទទួលពីរដ្ឋ គឺត្រូវចូលកុងអ្នកទទួលអនុវត្តន៏គម្រោង ដូច្នេះលោកប្រធានមន្ទីរមួយដែលទទួលបានគម្រោងប្រៀបដូចទទួលបានលាភលុយចូលដោយសុខស្រួល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News