ភិក្ខុ ឡុង ចន្ថា សង្ស័យកំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ ក្រោយគេចខ្លួនជាច្រើនថ្ងៃ មិនព្រមលាចាកសិក្ខាបទ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

តាកែវ៖ ករណី ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដែលសន្យាដោយខ្លួនឯងថា នឹងលាចាកសិក្ខាបទ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ក្រោយបែកធ្លាយវីដេអូឆាតញ៉ែស្រី ប៉ុន្តែដល់ថ្ងៃ គឺ ជាថ្ងៃកំណត់ថា សិក បែជារត់គេចខ្លួន​ ហើយភិក្ខុ អង្គនេះមានសង្ឃដីកា ថា «មិនទាន់អស់និស្ស័យនឹងព្រះពុទ្ធសាសនា» ដោយសន្យាថា នឹងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យ ឡើងវិញ ។

ជុំវិញបញ្ហានេះ លោក ជួន វ៉ាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តតាកែវ ថ្លែងប្រាប់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នេះ ថា ភិក្ខុ ឡុង ចន្ថា បានគេចខ្លួនជាច្រើនថ្ងៃមកហើយ ដោយមិនទាន់ត្រឡប់ចូលព្រះកាយមកដោះស្រាយបញ្ហានេះ នៅឡើយទេ ។

ប្រធានមន្ទីរធម្មការ រូបនេះ អះអាងថា នៅពេលដែល ភិក្ខុ ឡុង ចន្ថា ធ្វើបែបនេះ គឺ ខាងខេត្ត បានរៀបចំរបាយការណ៍ជូនគណសង្ឃនាយក រួចរាល់ហើយ ដើម្បីចាត់ការបន្តនីតិវិធី ។

ប្រភពព័ត៌មានដោយឡែកមួយ បង្ហើបប្រាប់ថា ភិក្ខុ ឡុង ចន្ថា សង្ស័យកំពុងលាក់ខ្លួនពួនអាត្មាគង់នៅប្រទេសថៃ ដោយរង់ចាំសភាពការស្ងប់ស្ងាត់ទើបត្រឡប់ចូលស្រុកខ្មែរ វិញ ។

សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា ធ្លាប់មានកំហុសឆ្គងជាច្រើនលើកច្រើនសារមកហើយ ដូចជាករណីសម្តែងធម៌ទេសនា បែរជាជេរបញ្ជោរពុទ្ធបរិស័ទ និង ការឆាតញ៉ែស្រីជាដើម ដែលធ្វើអោយខូចតម្លៃព្រះពុទ្ធសាសនា យ៉ាងធ្ងន់ធ្ងរ ៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News