មេឃុំបឹងទូក លោកស្រី មូល សុខុម និងលោកស្រី សូ សាវ៉ាត បានអះអាងថា លោកស្រីទាំងពី គឺជាអ្នកការពារដីនៅក្នុងទឹក ដែលជាផ្លូវចេញចូលរបស់ទូក តំបន់កែបថ្មី

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

កំពត៖លោកស្រី មូល សុខុម មេឃុំបឹងទូក និងលោក សូ សាវ៉ាត បានអះអាងថា លោកស្រីទាំងពីមិនបានរំលោភ និងគ្មានគំនិតចង់រំលោយកដីនៅក្នុងទឹកដែលជាផ្លូវចេញចូលរបស់ទូកនេសាទ ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត នោះទេ។ ហើយផ្ទុយទៅវិញ លោកស្រីទាំងពី គឺជាអ្នកខិតខំការពារប្រឆាំង និងសហគមន៍នេសាទភូមិកែបថ្មី ដែលបានបោះបង្កោល ក្នុងបំណង់សាងសង់តូបលក់ដូរ រំលោភចូលផ្លូវទឹក ដែលនាំអោយផ្លូវទឹករួមតូច ដូច្នេះទើបលោកស្រីទាំងពីបានជំទាស់នោះ។


លោកស្រី មូល សុខុម មេឃុំបឹងទូក និងលោក សូ សាវ៉ាត បានបញ្ជាក់ថា ចំពោះរឿងប្រជាសហគមន៏នេសាទកែបថ្មី ដែលបានចោទលោកស្រី ថា ប៉ងរំលោភយកដីនៅក្នុងទឹកដែលជាផ្លូវចេញចូលរបស់ទូកនេសាទនៅក្នុងសហគមន៏កែបថ្មី នោះ គឺជារឿងមិនពិតទាល់តែសោះ។ ដូច្នេះសូមបងប្អូនជ្រាប់ និងឈប់យល់ច្រឡំតទៅទៀត៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News