រឿងកាត់ប្លង់ដី ឬបំបែកប្លង់ដីនៅខេត្តកំពង់ស្ពឺ មានចំណាយលុយ អត់បង្កាន់ដៃ ដែរ ឬ ទេ ? ក្នុងពេលរត់ឯកសារឆ្លងតាមការិយាល័យភូមិបាល ក្រុង / ស្រុក និងមន្ទីរសុរិយោដីខេត្ត ហើយចំណាយពេលវេលាយូ ឬ ឆាប់ ? សូមបញ្ចេញមតិផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205
គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។
កំពង់ស្ពឺ៖ប្រជាពលរដ្ឋជាច្រើនតែតែនាំគ្នានិយាយថា ការកាត់ឈ្មោះប្លង់ដី ដែលគេពាក់ពេញថា ផ្ទេរកម្មសិទ្ធិដីធ្លី ឬ ផ្ទេរកម្មសិទ្ធិកាន់កាប់អចលនៈវត្ថុ របស់ពួកគាត់ជួបការលំបាក និងចំណាយថវិកាក្រៅផ្លូវការអស់ច្រើន។
ប្រជាពលរដ្ឋទាំងនោះបានអះអាងថា ការរត់ឯកសារកាត់ប្លង់ដីឆ្លងកាត់តាមរយៈការិយាល័យភូមិបាល ក្រុង / ស្រុក និងមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺ គឺការរត់ឯកសារទាំងនោះមានការលំបាកខ្លាំង និងចំណាយប្រាក់អោយមន្ត្រីអស់ច្រើន ទើបទទួលបានឯកសារ ។ដើម្បីស្វែងរកការពិតនិងអោយកាន់តែច្បាស់ សូមលោកអ្នកបញ្ចេញមតិ ឬ ផ្ញើសារតាមឆាត អំពីរឿងនេះ មក គេហទំព័រ ផែនដីថ្មី យើងខ្ញុំ និងស្រងមកចុះផ្សាយជូនសាធារណៈ ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News