សង្វៀនជល់មាន់ និងអាប៉ោង នៅភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូរាំងឱ បើកលេងយ៉ាងរលូន អត់ខ្វល់ ដោយអួតថា មានទំនាក់ទំនងល្អអស់ហើយ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។.

ត្បូងឃ្មុំ៖ តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា មានទីតាំងសង្វៀនជល់មាន់ និងអាប៉ោង បើកលេងល្បែងស៊ីសងខុសច្បាប់ដ៍ធំមួយកន្លែងស្ថិតភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូរឪ ខេត្តត្បូងឃ្មុំ បើកដំណើរការអស់ពេលច្រើខែ ក្នុង១ខែៗ បានបើកលេងខ្ទង់២០ថ្ងៃ និងមាន
សម្រាក់ថ្ងៃខ្លះដែរ។ ប៉ុន្តែថ្ងៃបើកលេងធំ គឺ ថ្ងៃសៅរ៏ អាទិត្យ និងថ្ងៃបុណ្យជាតិដែលមានមនុស្សមកលេងច្រើនរហូតរាប់រយនាក់។

ប្រភពបានបន្តថា សព្វថ្ងៃម្ចាស់ទីតាំងនេះតែងតែអួតថា រូបគេបានទំនាក់ទំនងសមត្ថកិច្ចរួចរាលអស់ មកលេងស៊ីសងដោយសេរីអត់មានអ្នកណាហ៊ានបង្ក្រាប់ទេ។

ទាក់ទងព័ត៌មាននេះ គេហទំព័រ ផែនដីថ្មី មិនអាចសុំការបំភ្លឺពីលោកអធិការនគរបាលស្រុកអូរាំងឱ បានទេនៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ។យើងខ្ញុំស្វាគមន៏ទទួលយកការបំភ្លឺគ្រប់ពេល៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News