អយុត្តិធម៏ណាស់៖ករណីចាប់ឃាត់ខ្លួនមនុស្សចំនួន៧នាក់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលរងការចោទថា រំលោភបំពានលើដីរដ្ឋ សង្ស័យជាល្បិចធ្វើស៊ី ឃុំខ្លួនទុក៤យប់ ៤ថ្ងៃហើយ មិនបញ្ជូនទៅតុលាការ ខណៈអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ថា មិនដឹង និងមិនឃើញមានសេចក្ដីរាយការណ៏អំពីរឿងនេះ


ប្រជាពលរដ្ឋ៧រូបដែលត្រូវខ្លួន៤យប់ ៤ថ្ងៃ មិនបញ្ជូនទៅតុលាការ ដែលជារឿងចម្លែក

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

ព្រះសីហនុ៖ ករណីប្រជាពលរដ្ឋចំនួន៩នាក់ ក្នុងនោះ ស្រ្តី៣នាក់ ត្រូវកម្លាំងនគរបាលអធិដ្ឋាននគបាល ស្រុកព្រៃនប់ ធ្វើការចាប់ឃាត់ខ្លូននៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រួចបានដោះលែងវិញចំនួន២នាក់ ដែលរងការចោទថា រំលោភបំពានលើដីតំបន់ ហាមឃាត់ ដែនគម្របព្រៃឈើឆ្នាំ ២០០២ ពយម៉ាចូវ ស្ថិតក្នុងភូមិ គគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំពុងទទួលរងនូវការសង្ស័យពីសំណាក់ក្រុមគ្រួសាររបស់អ្នកទាំង៧រូបថា ជាល្បិចធ្វើស៊ី។ ព្រោះតែការឃាត់ខ្លួន និងឃុំខ្លួនមនុស្សទាំង៧រូប ត្រូវគេទុកចោលអស់ពេល៤យប់ ៤ថ្ងៃហើយ មិនបញ្ជូនទៅតុលាការ ខណៈលោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់ ផែនដីថ្មី ថា លោកមិនដឹង និងមិនឃើញមានសេចក្ដីរាយការណ៏អំពីរឿងនេះបញ្ជូនមកតុលាការឡើយ។


ផ្ទះ និងរបងថ្មរបស់ក្រុមប្រជាពលរដ្ឋដែលនគរបាលចាប់ខ្លួន ដែលត្រូវគេលួចវ៉ៃកម្ទេចចោលចោលរាប់ដល់ដី
នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់

ក្រុមគ្រួសាររបស់អ្នកប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួន បានអោយដឹងថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អធិការដ្ឋាននគបាលស្រុកព្រៃនប់ បានធ្វើការកោះហៅមនុស្ស៩រូបចូលទៅបំភ្លឺនៅអធិការដ្ឋាន ជុំវិញរឿងដីខាងលើ ក្រោយពីពួកគាត់បានដាក់ពាក្យបណ្ដឹងទៅលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សូមជួយចាត់ការលើក្រុមមនុស្សមិនស្គាល់អត្តញាណ្ណមួយក្រុមប្រើអេស្កាចូលវ៉ៃបំផ្លាញផ្ទះ និងរបងថ្ម របស់ពួកគាត់ចោលរាប់ដល់ដី និងបន្តមកទៀត គឺនៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ មានមនុស្សគ្នាចំនួន១២នាក់ ប្រើចំពាមកៅស៊ូ កាំភ្លើងច្នៃ ដំបង កាំបិត ពូថៅ ចូលអុកឡុកដីនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។ ហើយនៅក្នុងយប់នោះកម្លាំងនគរបាលខេត្ត ក៏បានចាប់ខ្លួនមនុស្ស១២ទុកបានមួយយប់ ក៏ដោះលែងទាំងអស់ ទាំងពួកគាត់មិនដឹងថា អ្នកទាំងនោះជាក្រុមមកពីណា និងមាននណាម្នាក់នៅក្រោយខ្នងនោះទេ។

តាមសេចក្ដីរាយកាណ៏បានអោយដឹងថា ប្រជាពលរដ្ឋទាំង៧នាក់ខាងលើ ក្រោយពីមន្ត្រីនគរបាលព្រហ្មទណ្ឌអធិកាដ្ឋាននគបាលស្រុកព្រៃនប់ បញ្ចប់ការសាកសួរ នៅរសៀល ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ពួកគាត់ត្រូវបានបញ្ជូនផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងនៅព្រឹកថ្ងៃទី១ ខែឧសភា នេះ ត្រូវបញ្ជូនបន្តមកខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរ កសិកម្មរុក្ខាប្រម៉ាញនិងនេសាទ ខេត្តព្រះសីហនុ ហើយមកដល់ម៉ោង១០យប់ ថ្ងៃទី១ មេសានេះ គឺការឃាត់ខ្លួនមានរយះពេល៤យប់ និង៤ថ្ងៃហើយ តើការអនុវត្តន៏និតិវិធីច្បាប់របស់នគរបាលស្រុកនប់ ជាពិសេសរដ្ឋបាលព្រៃឈើ ជាការខុសច្បាប់ ឬត្រូវច្បាប់ កន្លងមកធ្លាប់ដឹងថា ការឃាត់ជនណាម្នាក់ ដើម្បីសាក់សួរទុកយ៉ាងយូត្រឹម៤៨ម៉ោងតែប៉ុណ្ណោះ។ ហើយចុះរឿងនេះបើគិតពីពេលគេសាក់សួរ ហើយសម្រេចឃាត់ខ្លួន ដើម្បីស្រាវជ្រាវ និងបន្តសាកសួរបន្ថែម គឺអាចនិយាយថាគេឃាត់ខ្លួននៅម៉ោង៧យប់ ថ្ងៃទី២៨ មេសា មកដល់ម៉ោង១០យប់ ថ្ងៃទី១ ឧសភានេះ គឺការឃាត់ខ្លួនមានរយះពេល៤យប់ និង៤ថ្ងៃហើយមិនទាន់ដោះលែង ឬបញ្ជូនទៅតុលាការផង ចុះនៅបន្តនាព្រឹកស្អែកថ្ងៃទី២ តើវាខុសនិតិវិធីច្បាប់ ដែរ ឬទេ ? ហើយជាការរំលោភសិទ្ធិមនុស្ស ឬយ៉ាងណា ? ។


មនុស្ស១២ដែលគេជួលមកវៃបំផ្លាញផ្ទះនិងរបងថ្មីក្រុមប្រជាពលរដ្ឋខាងលើ ចាប់បានមួយយប់ក៏ដោះលែងទាំងអស់


មនុស្ស១២ដែលគេជួលមកវៃបំផ្លាញផ្ទះនិងរបងថ្មីក្រុមប្រជាពលរដ្ឋខាងលើ ចាប់បានមួយយប់ក៏ដោះលែងទាំងអស់

ទាក់ទងរឿងនេះ លោក លឹម ប៊ុនហេង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងប្រាប់ ផែនដីថ្មី នៅល្ងាចថ្ងៃទី១ឧសភានេះថា លោកមិនដឹង និងមិនឃើញមានសេចក្ដីរាយការណ៏អំពីរឿងនេះបញ្ជូនមកតុលាការទេ បើគេបញ្ជូនរឿងនេះមក គឺលោកត្រូវតែដឹងទាំងអស់។

ប្រជាពលរដ្ឋដែលត្រូវចាប់ខ្លូនខាងលើ រូមមាន ទី១-ឈ្មោះ សំ វីរ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ ជាម ប៊ុណ្ណារិទ្ធ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៣-ឈ្មោះ ជាម ឧត្តម ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ

ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៤-ឈ្មោះ គី សៀកហ៊ួយ ភេទ ស្រី អាយុ ៣៩ ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅភូមិគគីរ ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៥-ឈ្មោះ ជាម សុភារត្ន័ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៦-ឈ្មោះ ពិន មករា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិបញ្ញាជី ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ទី៧-ឈ្មោះ ថឿង ភក្រ្តា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ IT មានទីលំនៅស្នាក់នៅអូរ១ សង្កាត់៤ ក្រុងព្រះសីហនុ។​ ដោយឡែកស្រ្តី២នាក់ទៀត ត្រូវបានដោះលែង វិញ ក្រោយបញ្ចប់ការសាកសួរ ដោយនគរបាលស្រុកព្រៃនប់ បានអះអាងថា មិនមានការពាក់ព័ន្ធ។

សម្ភារះរបស់មនុស្ស១២ប្រើ ពេលដែលគេជួលមកវៃបំផ្លាញផ្ទះនិងរបងថ្មីក្រុមប្រជាពលរដ្ឋខាងលើ ចាប់បានមួយយប់ក៏ដោះលែងទាំងអស់

តាមអ្នកច្បាប់បានអោយដឹងថា នៅរាល់សមត្ថកិច្ចបានឃាត់ខ្លួនជនណាមួយ គឺ ត្រូវរាយការមកព្រះរាជអាជ្ញារភ្លាម់ៗ ហើយបើការឃាត់ខ្លួនលើសពី៤៨ម៉ោង គឺ ត្រូវមានការយល់ព្រមពីព្រះរាជអាជ្ញារសាលាដំបូង ទើបបន្តនិតិវិធីសាក់សួរទៅទៀតបាន ចុះរឿងនេះនលើលទៅដូចជាមានភាពមិនប្រក្រតីខ្លាំងណាស់ ដែលចាំបាច់ក្រសួងមហាផ្ទៃ ក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ អង្គភាពប្រឆាំងអំពើពុករលួយ គប្បីពនិត្យមើលសកម្មភាពមន្ត្រីនគរបាលស្រុកព្រៃនប់ អភិបាលស្រុកព្រៃនប់ និងនាយខណ្ឌរដ្ឋបាលព្រៃឈើ តើការអនុវត្តន៏របស់អស់លោកទាំងនេះធ្វើត្រូវច្បាប់ ឬ ខុសច្បាប់ និងមានអាថកំបាំងអ្វីនៅក្រោយខ្នងដែរ ឬទេ ។

ក្រុមគ្រួសារប្រជាពលរដ្ឋខាងលើថា រឿងនេះមានភាពអយុត្តិធម៏ និងសូមអោយសម្តេចតេជោ ហ៊ុន សែន និងក្រសួង ស្ថាប័នពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវ និងរកយុត្តិធម៌ដល់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ដែលជាជនរងគ្រោះយ៉ាងពិតប្រាកដ។ ព្រោះរឿងនេះមានអ្នកមានអំណាច និងលុយជាអ្នកនៅក្រោយខ្នងប៉ងរំលោភយកដីដែលពួកគាត់កាន់កាប់ និងសង់ផ្ទះថ្មរស់នៅបូករួម​ និងរបងកំពស់ជិត២ម៉ែត្រទៅហើយ បែជាគេប្រើល្បិចថា រំលោភបំពានលើដីតំបន់ ហាមឃាត់ ដែនគម្របព្រៃឈើឆ្នាំ ២០០២ ពយម៉ាចូវទៅវិញ ដែលនេះជាផែនការប្រើល្បិចឃុបគ្នា ដើម្បីប្លន់ដីតែប៉ុណ្ណោះ៕

អត្ថបទនេះកម្មសិទ្ធិគេហទំព័រ ផែនដីថ្មី PDT-News

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News