ឯ.ឧ ខៀវកាញ្ញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា ទិដៅនិងគោលការណ៍ទាំង៦ មេដឹកនាំរៀនសូត្រពីសត្វឥន្ទ្រី!

📍ការិយាល័យគ្រប់គ្រង គេហទំព័រ ផែនដីថ្មី PDT-news ☎️Tel,Telegram 012 296 494

១.​ #ឥន្ទ្រីហោះហើរតែឯង និង​ ក្នុងកំពស់ខ្ពស់ វាមិនហើរជាមួយសេក ក្អែក​ ឬ​ បក្សាបក្សីឯទៀតទេ។
#ន័យ​ : ចូរជៀសឱ្យឆ្ងាយពីមនុស្សចិត្តចង្អៀត មនុស្ស​ដែលទាញអ្នកទម្លាក់។ ឥន្ទ្រី​ត្រូវហោះហើរជាមួយឥន្ទ្រី។

២.​ #ឥន្ទ្រីមានគំហើញមុតណាស់។ វាអាចផ្តោតមើលឃើញរបស់ដែលនៅឆ្ងាយដល់ទៅ ៥​ គីឡូម៉ែត្រ​ពីខ្លួនវា ទោះជា​មានឧបសគ្គយ៉ាងណាក្តី ឥន្ទ្រី​មិនរេចេញពីគោលដៅមុនពេលវាចាប់ចំណីបានទេ។
#ន័យ​ : ត្រូវមានទស្សនវិស័យវែងឆ្ងាយ ហើយនៅរក្សាផ្តោតលើគោលដៅរបស់ខ្លួនទោះបីជាមានឧបសគ្គយ៉ាងណាក្តី នោះអ្នកនិងបានជោគជ័យ។

៣.​ #ឥន្ទ្រីមិនសុីសត្វស្លាប់ទេ វាសុីតែចំណីស្រស់។
#ន័យ​ : កុំផ្តេកផ្តួលទៅលើជ័យជំនះអតីតកាល ត្រូវសម្លឹងមើលជើងមេឃថ្មីដែលត្រូវយកឈ្នះ ទុកអតីតកាលរបស់អ្នកឱ្យនៅកន្លែងចាស់របស់វា។

៤.​ #ឥន្ទ្រីចូលចិត្តព្យុះ​ នៅពេល​មានពពកខ្មួលខ្មាញ់ឥន្ទ្រីរីករាយខ្លាំងណាស់ ព្រោះវាអាចប្រើកម្លាំងខ្យល់ព្យុះដើម្បីហោះកាន់តែខ្ពស់ជាងមុន។ ប្រការនេះអាចធ្វើឱ្យឥន្ទ្រីបណ្តែតខ្លួនតាមខ្យល់ហើយសម្រាលស្លាបខ្លួនបាន ក្នុងពេលដែលបក្សាបក្សីឯទៀតជ្រកពួនតាមមែកឈើ និងស្លឹករុក្ខជាតិនានា។

#ន័យ : ចូរប្រឈមនិងបញ្ហា ព្រោះវាធ្វើឱ្យអ្នកកាន់តែខ្លាំងក្លា​និងប្រសើរជាងមុន។ យើងអាចប្រើព្យុះជីវិតឈានទៅកាន់កម្រិតខ្ពស់ឡើងៗ អ្នកដែលជោគជ័យក្នុងជីវិតមិនដែលខ្លាចនិងបញ្ហាប្រឈមឡើយ ផ្ទុយទៅវិញ​គេនិងស្វែងរកវា ហើយប្រើវាដើម្បីជាគុណប្រយោជន៍របស់ខ្លួន។

៥.​ #ឥន្ទ្រីត្រៀមហ្វឹកហាត់ជានិច្ច ឥន្ទ្រី​ដកហូតស្លាបនិងស្មៅទន់ៗចេញពីសំបុកដើម្បីឱ្យកូនរបស់វានៅមិនបានសុខស្រួល​ សំដៅឱ្យកូនវាត្រៀមរៀនហោះ ហើយនិងអាចហោះជាជាងដេកស្រួលនៅក្នុងសំបុកដែលមិនស្រណុកស្រួល។
#ន័យ​ : ត្រូវចេញពីកន្លែងធ្លាប់ស្រណុក ( Comfort Zone ) ព្រោះមិនមែនជាកន្លែងអភិវឌ្ឍន៍ទេ។

៦. #នៅពេលដែលឥន្ទ្រីចាស់ទៅ ស្លាបវានិងទន់ខ្សោយមិនអាចឱ្យវាហោះបានខ្ពស់និងលឿនដូចមុន ពេលនោះ​វានិងដកខ្លួនឆ្ងាយនៅតាមជួរភ្នំ។
#ន័យ​ : ត្រូវរកកន្លែងសុខសាន ស្ងប់ស្ងាត់នៅពេលវ័យជរាបាត់បង់ថាមពល​ កុំប្រជែងជាមួយក្មេងៗនាំឱ្យក្មេងមើលងាយអាប់យសបាត់បង់តម្លៃរបស់យើងដែលធ្លាប់ខ្លាំងក្លា ត្រូវរស់នៅជាព្រឹទ្ធាចារ្យដែលគេគោរព។

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News