ចុមលោកព្រះ៖ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោកយន់ សារោម ហ៊ានកាន់កាំបិតផ្គាក់ រកកា ប់អតីតភរិយាខ្លួនមិនឱ្យចូលផ្ទះ ក្រោយលែងលះគ្នាមិនទាន់ដាច់ស្រេច

📍ការិយាល័យគ្រប់គ្រងគេហទំព័រ ផែនដីថ្មី (បុគ្គលិកប្រចាំការ) ☎️012 296 494 អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើង
ខ្ញុំជួយណែនាំជូន

មណ្ឌលគិរី៖ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី លោក យន់ សារោម កាន់កាំបិតផ្គាក់រកកា.ប់អតីត ភរិយារបស់ខ្លួន មិនឱ្យចូលផ្ទះ បន្ទាប់ពីលែងលះគ្នា តែមិនទាន់បែងចែកទ្រព្យសម្បត្តិ ប៉ុន្តែត្រូវបានគេឃាត់មិនឱ្យធ្វើសកម្មភាព កា.ប់ទៅលើអតីតភារិយាបាននោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកស្រី ហែម រុន អតីតភរិយាលោក យន់ សារោម បានអះអាងថា គាត់គ្រាន់តែសុំស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្នតែប៉ុណ្ណោះ ពីព្រោះផ្ទះនេះក៏មានចំណែករបស់លោកស្រីផងដែរ ពេលដែលពួកគាត់រួមរស់នៅជាប្តីប្រពន្ធនឹងគ្នា ហើយគាត់រង់ចាំតុលាការសម្រេច បែងចែកឱ្យបានច្បាស់លាស់ប៉ុណ្ណោះ។

លោកស្រី ហែម រុន បានឧ្យដឹងថា បច្ចុប្បន្នរូបគាត់ពុំមានផ្ទះសម្បែង ឬកន្លែងស្នាក់អាស្រ័យនោះទេ ប៉ុន្តែគ្រាន់តែគាត់រើសឥវ៉ាន់មកស្នាក់នៅផ្ទះគាត់ភ្លាម អតីតស្វាមីរបស់គាត់គឺ លោក យន់ សារោម ក៏យកកាំបិតដេញកាប់រូបគាត់ និងបងប្អូនគាត់រត់ចែកជើងគ្នាស្ទើរមិនរួចខ្លួន៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News