កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ៖ បង្រ្កាប់ទីតាំងផលិតចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស មួយ​កន្លែង ​ឃាត់ខ្លួន​មនុស្ស​១២​នាក់​

ភ្នំពេញ ៖​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​តាម​បណ្តាញ​សង្គមដឹង​ បានបង្ក្រាប់នូវទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់ដែលប្រព្រឹត្ត​នៅ ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៤២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា ​ភ្នំពេញ​។

ករណី​ខាងលើ​នេះ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឆ្មក់​បង្ក្រាប កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជាក់ស្ដែង បាន​ជនសង្ស័យ​សរុប​ចំនួន ១២​នាក់ ក្នុង​នោះ​មាន ជនជាតិ​ចិន​ចំនួន ០៦​នាក់​, ជនជាតិ​ខ្មែរ ចំនួន ០៥​នាក់ និង​ជនជាតិ​ម៉ា​ឡេ​ស៊ី ចំនួន ០១​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​រួម​មាន កុំព្យូទ័រ លិ.ង្គ និង​យោ.នី​សិប្បនិមិត្ត ឧបករណ៍​សិ.ច ស្រោមអនាម័យ របាំងមុខ​ទុក​ថត​រឿង​សិ.ច រួម​នឹង​សម្ភារៈ​ជា​ច្រើន​ទៀត​ ផង​ដែរ​៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News