ម្ដាយបង្កើតសពជនរងគ្រោះ ស្លាប់ដោយចរាចណ៏ អំពាវនាវស្នើរសុំដល់លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ជួយរកយុត្តិធម៏ ខណៈកូនប្រុសគាត់ស្លាប់ជិត៦ខែហើយ ជនបង្កនៅមានសេរីភាព ថែមទាំងមិនសងសំណង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

តាកែវ៖ស្រ្តីជាកសិករម្នាក់ឈ្មោះ អ៊ុក សុខ អាយុ ៦០ មានទីលំនៅភូមិ ប៉ុក តង់ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានអំពាវនាវស្នើរសុំដល់លោកស្នងការនគរបាលខេត្តតាកែវ ជួយរកយុត្តិធម៏ដល់រូបគាត់ ក៏ដូចសពកូនប្រុសរបស់គាត់ដែលបានស្លាប់ជិត៦ខែមកហើយ ដោយសារករណីគ្រោះច្នាក់
ចរាចណ៏ ខណៈជនបង្កកំពុងរស់នៅមានសេរីភាព ថែមទាំងមិនបានចូលខ្លួនដោះស្រាយ និងមិនបានសងសំណងសូម្បីមួយសេនដល់រូបគាត់ដែលជាម្ដាយជនរងគ្រោះ។

លោកស្រី អ៊ុក សុខ បានអោយដឹងថា កូនប្រុសគាត់ឈ្មោះ ណុប សំ ភេទប្រុស អាយុ៣៣ ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ កាលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០ជាង កូនប្រុសរបស់លោកស្រីបានជិះម៉ូតូម៉ាក Scoopy ពណ៌ស ដើម្បីទៅរកប្រពន្ធដែលបានចុះចោលខ្លួនរយះពេល២ខែកន្លងទៅលុះធ្វើដំណើរមកដល់ចំណុចកើតហេតុនៅខាងត្បូងផ្សារ ប៉័ង្កសី ភូមិសាស្ត្រថ្នល់ជាតិលេខ៣ ក្នុងតំណើរពីត្បូងមកជើង ក៏បានជួបនឹងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជាមួយនិងរថយន្តម៉ាក Corolla បានធ្វើអោយកូនប្រុសរបស់លោកស្រីបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនិងកន្លែងកើតហេតុ។ ហើយនៅពេលនោះនគរបាល ក៏បានឃាត់ម៉ូតូ និងរថយន្តយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ក្នុងពេលនោះ។ ហើយបន្ទាប់មកនៅក្រោយរៀបចំពិធីបុណ្យសពរួចរាល់ទើប លោកស្រី និងក្រុមគ្រួសារមកដាក់ពាក្យប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលខ្វាវ មួយអាទិត្យជាង ក៏រូបគាត់បានសួរមន្ត្រីនគរបាលម្នាក់ៗ គេបបានប្រាប់ថា ភាគីបង្កគេមិនបានចូលខ្លួនដោះស្រាយទេ ក្រោយមកទៀតរំលង កន្លះខែ យូរៗទៅមួយខែម្តង លោកស្រីបាន តេសួរទៀត ប៉ុន្តែនគរបាលនៅតែបន្តឆ្លើយថា គេមិនចូលខ្លួនដោះស្រាយដដែល រហូតមកដល់ពេលនេះជិត៦ខែហើយ ក៏ជនបង្ករមិនបានចូលខ្លួនដោះស្រាយ ព្រមទាំងនៅមានសេរីភាពផងដែរ។

តើយុត្តិធម៌នៅឯណា សម្រាប់លោកស្រីជាម្តាយ និងក្រុមគ្រួសារ ព្រមទាំងកូនៗ២នាក់របស់សព ដូច្នេះលោកស្រីសុំអំពាវនាវដល់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយរកយុត្តិធម៏ដល់អ្នកស្លាប់ និងលោកស្រីដែលជាម្ដាយអ្នកស្លាប់ផង។ព្រោះរឿងនេះមានភាពអយុត្តិធម៏ណាស់៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News