សូមជួយមើល៖សង្វៀនជល់មាន់ និងអាប៉ោងបង្ហាញខ្លួននៅកណ្ដាលក្រុងដូនកែវ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

តាកែវ÷មានទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់ដ៏ធំមួយកន្លែងស្ថិតនៅចំណុចផ្លូវតានប់ ភូមិតានប់ សង្កាត់រការក្រៅ កណ្តាលក្រុងដូនកែវ ខេត្តតាកែវ បានជាបើកលេងបានយ៉ាងសុខស្រួលអស់ពេលច្រើនខែ ពុំមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋណាហ៊ានចុះមកធ្វើការបង្រ្កាបនោះឡើយ។

ពលរដ្ឋនាំគ្នាធ្វើការសំណូមពរមកដល់លោក អ៊ូចភា អភិបាលខេត្តតាកែវ និងឧត្តមសេនីយ៍ទោ សុខសំណាង ស្នងការនគរបាលខេត្ត គួរតែមានវិធានការក្តៅធ្វើការបង្រ្កាបទីតាំងរជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ដ៏ធំនៅកណ្តាលក្រុងខាងលើនេះ ដើម្បីអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ ឲ្យមានប្រសិទ្ធភាពផង៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News