ថ្លើមធំ៖ឧកញ៉ា មាស សត្យា ឈូសឆាយដីគម្របព្រៃឈើ១៥០ហិកតា នៅចំណុចខាងលិចវត្តប្រីយ៍ ប្រមាណ ៥០០ម៉ែត្រ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី គម្រោងរីសតនិងពុះដីឡូត៍លក់ បានដោយសុខស្រួល ក្រោមការឃុបឃិតគ្នាជាប្រព័ន្ធ ក្រសួងពាក់ព័ន្ធ គួរពនិត្យមើលផង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅក្រោមគម្រោងរីសតនិងពុះដីឡូត៍លក់ គឺឧកញ៉ា មាស សត្យា ប្រើគ្រឿងចក្រឈូសឆាយដីគម្របព្រៃឈើទំហំជាង១៥០ហិកតា យ៉ាងរលូន។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប ពិនិត្យឡើងវិញជាបន្ទាន់ព្រោះឧកញ៉ា មាស សត្យា បានប្រើគ្រឿងចក្រប្រមាណ២០គ្រឿងធ្វើសកម្មភាពឈូសឆាយដីគម្របព្រៃឈើតាមអំពើចិត្ត។

តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់មេឃុំខ្នារសណ្តាយ និងមន្ត្រីមានអំណាចនៅស្រុកបន្ទាយស្រី ព្រមទាំងប្រធានមន្ទីរពាក់ព័ន្ធទើបឧកញ៉ា មាស សត្យា អាចឈូសឆាយដីគម្របព្រៃឈើរាប់រយហិកតាដើម្បីធ្វើរីសតនិងពុះដីឡូត៍លក់យ៉ាងរលូន។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី បានឲ្យដឹងទៀតថា ដីគម្របព្រៃឈើទំហំជាង១៥០ហិកតា ដែលឧកញ៉ា មាស សត្យា ឈូសឆាយនោះនៅចំណុចខាងលិចវត្តប្រីយ៍ ប្រមាណ៥០០ម៉ែត្រ។

ប្រភពបានឲ្យដឹងទៀតថា ទីតាំងខាងលើនោះពីមុនពុំមានប្រជាពលរដ្ឋណាហ៊ានកាប់គាស់ឈូសឆាយដីព្រៃដើម្បីធ្វើស្រែចំការឡើយ។ ព្រោះជាតំបន់ហាមឃាត់ ប៉ុន្តែឥឡូវនេះឧកញ៉ា មាស សត្យា ប្រើគ្រឿងចក្រជាច្រើនគ្រឿងឈូសឆាយទន្ទ្រានកាន់កាប់ដើម្បីធ្វើជារីសតនិងពុះឡូត៍លក់តាមអំពើចិត្ត។ ដូច្នេះលោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ហើយត្រូវពិនិត្យឡើងវិញជាបន្ទាន់ព្រោះកន្លែងដែលឧកញ៉ា មាស សត្យា ឈូសឆាយដីគម្របព្រៃឈើនោះជាតំបន់ហាមឃាត់។

តាមប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកបន្ទាយស្រី មួយចំនួនបានបញ្ជាក់ថា ដីព្រៃដែលឧកញ៉ា មាស សត្យា ឈូសឆាយទន្ទ្រានកាន់កាប់នោះគឺជាប់តំបន់គម្របព្រៃឈើរបស់រដ្ឋទាំងស្រុង។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យឧកញ៉ា មាស សត្យា ធ្វើអ្វីៗតាមអំពើចិត្តទៀត។ ជាពិសេសលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តសៀមរាប គួរចាត់វិធានការតាមច្បាប់ទៅលើឧកញ៉ា មាស សត្យា ដែលឈូសឆាយដីគម្របព្រៃឈើរបស់រដ្ឋទំហំជាង១៥០ហិកតា នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ជាបន្ទាន់៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News