បនល្បែងភ្នាល់មាន់ បាលទាត់ ប្រដល់ ឆ្នោតវៀតណាម មាន៣ទីតាំងធំនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង់ ស្រុកសំរោងទង សូមលោកស្នងការ ជួយចាត់ការផង មួយថ្ងៃៗមានអ្នកចាញ់ ឈ្នះរាប់រយនាក់ ដើម្បីគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ស្ពឺ៖ប្រភពពីប្រជាពលរដ្ឋបានរាយការណ៏ថា នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សព្វថ្ងៃមានបនល្បែងភ្នាល់ជល់មាន់ កីឡាបាល់ទាត កីឡាប្រដល់ តាមកញ្ចក់ទូរទស្ស និងឆ្នោតវៀតណាម តាមរយៈយកឆ្នោតខ្មែរបាំងមុខ មានរហូតដល់៣ទីតាំងធំៗ អាតូចតាចអត់និយាយទេ ប៉ុន្តែករណីនេះវាមិនបានរំខានដល់លោកអធិការនគរបាលស្រុកសំរោងទង ឡើយ។

ប្រជាពលរដ្ឋបានសំណូមពរដល់លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ មេត្តជួយមើល និងចាត់វិធានការទប់ស្អាត់ បនល្បែងភ្នាល់ជល់មាន់ កីឡាបាលទាត់ និងកីឡាប្រដល់ កន្លែងទទួលឆ្នោតវៀតណាម ជ្រកក្រោមផ្លាកឆ្នោតខ្មែរព្រោះសព្វនេះ នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង់ ស្រុកសំរោងទង មាន៣ទីតាំងធំ ហើយមួយថ្ងៃៗ មានលេងអ្នកចាញ់ ឈ្នះចំនួនរាប់រយនាក់ តើគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពនៅទីណា ? បើល្បែងជុំទិស អត់មានអ្នកបង្ក្រាប។ សម្រាប់អ្នកចាញ់ល្បែងតែងកើតទំនាស់ កើតអំពើហឹង្សាក្នុងគ្រួសារ និងអ្នកខ្លះទៅប្រព្រិត្តិបទល្មើសខុសច្បាប់ លួច ឆក់ ប្លន់ យកលុយស្រង់ដើម៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News