កូនប្រុសឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែឡានធំលក់អាចម៏ដី ចាប់ខ្លួនរឿងទាញកាំភ្លើង AK47 គំរាមពលរដ្ឋ និងរឿងម្ចាស់មណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ លួចបើកល្បែងស៊ីសង ហ្គេមបាញ់ត្រី ផ្គើនបទបញ្ជាអភិបាលរាជធានីភ្នំពេញ អត់មានអ្នកបង្ក្រាប បង្កការិះគន់ ២ករណីនេះកំពុងល្បីខ្លាំង

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ឆ្នាំង៖ករណីចំនួន២កំពុងល្បីនិងទទួលការចាប់អាមរម្មណ៏ខ្លាំងពីមហាជន ទី១៖ ករណីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះបានចាប់ខ្លួនឈ្មោះ ញឹក ផល រហ័ស្សនាម០៩ ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ហៅតាកៅ ថៅកែរណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញក្នុងរាជធានីភ្នំពេញ ដែលមានជំនាញខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែងឡានច្រើនដូចហែកឋិននោះ ត្រូវចាប់ខ្លួនបានហើយ ពាក់ព័ន្ធការទាញកាំភ្លើង AK47 គំរាមប្រជាពលរដ្ឋ ។

ក្រោយពីជនសង្ស័យខាងលើ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៦៖៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន ហៅតាកៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញឹក ផន ដែលមានឈ្មោះ ញឹក ផល រហ័ស្សនាម០៩ និង ឈ្មោះ ប្រាក់ សំបាន ជាអ្នកបើកបរម៉ូតូ ។

ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត រហ័ស្សនាម០៩ ទាញកាំភ្លើងវែង AK47 ពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ ។

តាមការចេញផ្សាយលើហ្វេសប៊ុកផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បង្ហាញថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម , លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងជំនាញ និង លោកអធិការនគរបាលស្រុកទឹកផុស ចុះទៅកន្លែងកើតហេតុ ដើម្បីចាត់ការតាមនីតិវិធី ។

មជ្ឈដ្ឋានជាច្រើន សម្តែងជាចម្ងល់ថា តើកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន រហ័សនាម០៩ មានតួនាទី ជាអ្វីអោយពិតប្រាកដ បានជាមានកាំភ្លើង AK47 ជាប់នឹងខ្លួនបែបនេះ ?

ករណីទ២៖ ម្ចាស់មណ្ឌលកំសាន្ត វ៉ាន់ដា នៅផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី៣ លួចបើកល្បែងស៊ីសងហ្គេមបាញ់ត្រី ផ្គើនបទបញ្ជាអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ប៉ុន្តែអត់មានអ្នកបង្ក្រាប បង្កការិះគន់

ប្រភពពីក្រុមអាជីវករលក់ដូរនៅផ្សារទំនើបស្ទឹងមានជ័យថ្មី នៅជាន់ទី៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានឲ្យដឹងថា នៅផ្សារស្ទឹងមានជ័យថ្មី មានបើកហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទដំណើរការយ៉ាងរលូនបំផុត។ ហើយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានចាត់វិធានការបង្ក្រាបទប់ស្កាត់ បង្កការិះគន់ខ្លាំងពីមហាជាន និងកំពុងបះពាលដល់គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពផងដែរ។

ប្រភពបានឲ្យដឹងទៀតថា នៅក្រោមយីហោនៅមណ្ឌលកំសាន្ត វ៉ាន់ដា ជាន់ទី៣ ផ្សារទំនើបស្ទឹងមានជ័យថ្មី ទើបហ្គេមបាញ់ត្រី និងល្បែងស៊ីសងច្រើនប្រភេទអាចដំណើរការយ៉ាងរលូន ហើយមានអ្នកចូលលែងល្បែងយ៉ាងពពាក់ពពូន យ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ១ បានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី ចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា ជាបន្ទាន់។ ដោយហេតុថា អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចមិនបានចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា ទេ ដែលអ្នកខ្លះថា មកពីខ្លាចអំណាចម្ចាស់បនល្បែងនេះ។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានី គួរចាត់វិធានការបង្ក្រាបល្បែងស៊ីសងដែលជ្រកក្រោមយីហោ មណ្ឌលកំសាន្ត វ៉ាន់ដា នេះជាបន្ទាន់ ដើម្បីភូមិ ឃុំ មានសុវត្ថិភាពផង៕

 

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News