ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តកំពង់ឆ្នាំងជួយមើល បទល្មើសនេសាទ កើតឡើងយ៉ាងច្រើននៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ព្រោះមានការឃុបឃិតគ្នាជាប្រព័ន្ធ

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន២០០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

កំពង់ឆ្នាំង៖ប្រភពពីប្រជាពលរដ្ឋនៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តាមបឹងតាមព្រែកក្នុងមូលដ្ឋានពួកគាត់កំពុងកើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងពេញបន្ទុកនៅក្នុងរដូវបិទនេសាទ។

ប្រភពបានឲ្យដឹងទៀតថា ការបង្ក្រាបពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាបន្តបន្ទាប់នាពេលកន្លងទៅថ្មីៗនេះពុំមានប្រសិទ្ធភាពទេ ព្រោះអ្នកប្រព្រឹត្តបទល្មើសនេសាទនៅតែគេចផុតពីសំណាក់ច្បាប់យ៉ាងសុខស្រួល។ ប្រជាពលរដ្ឋបានបញ្ជាក់ថា សមត្ថកិច្ចបានត្រឹមកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ ចំណែកម្ចាស់ឧបករណ៍ខុសច្បាប់មិនត្រូវបានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់ឡើយ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំខុនរ៉ង បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅថ្មីៗសមត្ថកិច្ចនិងមន្ត្រីជំនាញបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅចំណុចភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍។ នៅក្នុងប្រតិបត្តិការណ៍នោះសមត្ថកិច្ចបង្ក្រាបរបាំងលូស្បៃមុងចំនួន១៥កន្លែងមានប្រវែង៧៩៩ម៉ែត្រ លបលូស្បៃមុង១៥មាត់ បង្កូវ៣០០ដើមនិងចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញជាង២០គីឡូក្រាម។ ប៉ុន្តែប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានាគ្មានជំនឿលើមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសនេសាទនៅឃុំខុនរ៉ង នោះទេ ព្រោះម្ចាស់ឧបករណ៍ខុសច្បាប់មិនត្រូវបានសមត្ថកិច្ចចាត់វិធានការតាមច្បាប់នៅឡើយ។

មជ្ឈដ្ឋាននានាបានលើកឡើងថា​ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង គ្មានឆន្ទៈពិតប្រាកដក្នុងការបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទនោះឡើយ។ ហេតុនេះហើយទើបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ក៏ដូចជាបទល្មើសនេសាទនៅតំបន់បឹងទន្លេសាប​ស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច​ កើតឡើងយ៉ាងអនាធិបតេយ្យ​។ ប្រជានេសាទជាលក្ខណៈគ្រួសារក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍ បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីលោក ឈឹម បាន នាយសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ និងនាយផ្នែក នាយខណ្ឌ រួមនិង
សមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺបទល្មើសមិនកើតឡើងយ៉ាងរលូនដូចសព្វថ្ងៃនេះឡើយ៕

}

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News