ចុមយក្សប្រធានប្រធានមន្ទីរធនធានទឹកខេត្តក្រចេះ និងក្មួយជាអនុប្រធានមន្ទីរ រួមដៃគ្នាស៊ីគម្រោងចំណាយថវិកាជាតិយ៉ាងសាហាវ

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន

ក្រចេះ៖ប្រភពព័ត៌មានពីខេត្តក្រចេះបានឲ្យដឹងថា លោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ នៅក្នុងរយះពេល២-៣ឆ្នាំចុងក្រោយនេះលោកបានរួមនិងក្មួយប្រុសម្នាក់ឈ្មោះ សាគុណ បូនីវឌ្ឍន៏ ដែលជាអនុប្រធានមន្ទីរក្មេងខ្ចីនិងឡើងតំណែងតាមជើងខោរបស់ខ្លួនប្រព្រិត្តិនូវរឿងមិនប្រក្រតីយ៉ាងច្រើនជាពិសេសការកឹបកេងលុយរដ្ឋស្ថិតនៅក្នុងខ្ទង់ចំណាយជុសជុលប្រព័ន្ធធារាសាស្រ្តដោយមួយឆ្នាំៗអស់រាប់រយលានរៀលយកមកធ្វើមានបានផ្ទាល់ខ្លួន។

តាមប្រភពបានបង្ហើបថា នៅឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានទទួលគម្រោងថែទាំប្រព័ន្ធធារាសាស្រ្ត៧កន្លែងដោយទទួលបានថវិកាចំនួន 500.723.000 រៀល (ប្រាំរយលាន ប្រាំពីររយម្ភៃបីពាន់រៀល) ដើម្បីថែទាំប្រព័ន្ធធារាសាស្រ្ត៧កន្លែងក្នុងនោះរួមមាន៖ ទី១ ប្រព័ន្ធធារាសាស្រ្តអូដារ ឃុំដារ ស្រុកចិត្របុរី ទី២ ប្រព័ន្ធធារាសាស្រ្តស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ទី៣ ប្រព័ន្ធធារាសាស្រ្តសុក្រំ ឃុំដារ ស្រុកចិត្របុរី ទី៤ ប្រព័ន្ធធារាសាស្រ្តសេដា ឃុំបុសលាវ ស្រុកចិត្របុរីទី៥ ប្រព័ន្ធធារាសាស្រ្ត ១០៥ ឃុំថ្មី ស្រុកចិត្តបុរី ទី៦ ប្រព័ន្ធធារាសាស្រ្តរំលាច សង្កាត់រការកណ្ដាល ក្រុងក្រចេះ ទី៧ ប្រព័ន្ធធារាសាស្រ្តអូរប៉ាក់-គោកស្វាយ ឃុំសំបូរ ស្រុកសំបូរ។

តាមការអង្កេតឃើញប្រព័ន្ធធារាសាស្រ្តនិមួយៗក្នុងចំណោមទាំង៧ គឺ មិនមានធ្វើអ្វីធំដុំសមនិងការចំណាយទេ គេបានឃើញក្រុមការងារមន្ទីរបានត្រឹមយកអេស្កាទៅឈួសឆាយដី និងយកស៊ីម៉ង់ត៏ទៅចាកើលុបតិចតួចនៅកន្លែងដែលប្រហោង ឬ ប្រេះ មើលទៅចំណាយថវិកាយ៉ាងច្រើនអស់ត្រឹម៥០លានរៀលតែប៉ុណ្ណោះ។ ហើយបន្ទាប់មកស្នើរសុំដកលុយរដ្ឋមក ចាយដោយមិនមានឯកសារទិញដូរ និងចំណាយលំអិតឡើយ។
ចំណែកលុយដែលនៅសល់ពីការចំណាយ គឺនៅក្នុងដៃលោក ហេង រត្ន័ម៉ូលីដា ដែលជាប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ និងក្មួយប្រុសម្នាក់ឈ្មោះ សាគុណ បូនីវឌ្ឍន៏ ដែលជាអនុប្រធានមន្ទីរក្មេងខ្ចីតែម្ដង។ សម្រាប់ឆ្នាំ២០២២នេះ លោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា ក៏បានទទួល ផល់ប្រយោជន៏ពីការជុសជុលទំនប់ទ្រនូលឆ្នាំង ឃុំថ្មគ្រែ ស្រុកចិត្របុរី ជុសជុលទំនប់ភ្នំស្រួច ឃុំក្បាលដំរី ស្រុកសំបូរ និងជុសជុលទំនប់ស្រេថ្មី ឃុំឆ្លូង ស្រុកឆ្លូង ដែលទំនប់ទាំងបីនេះត្រូវគេដឹងថា បានចំណាយថវិកាជាតិអស់មិនតិចជាង៤៨០លានរៀលឡើយតាមរូបភាពលទ្ធកម្មរៀបចំឆ្ពិនភ្នែករបសើក្រុមលទ្ធកម្មមន្ទីរដែលមានលោកប្រធានមន្ទីរ ហេង រត្ន័ម៉ូលីដា ជាប្រធានលទ្ធកម្មផង។

ទាក់ទងព័ត៌មាននេះ នៅរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២២ គេហទំព័រផែនដីថ្មី មិនអាចរកការបំភ្លឺពីលោក ហេង រត្ន័ម៉ូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ បានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News