ជួយមើលផងព្រៃឈើតំបន់អង់តែន​​ក្នុងស្រុកសន្ទុក​ ស្រុកសណ្តាន់​ ខេត្តកំពង់ធំ មានការកាប់បំផ្លាញ​ និងដឹកជញ្ជូន​ ឈេីចេញរាប់សិបគោយន្ត​ ទាំងយប់ ទាំងថ្ងៃ​

📍ការិយាល័យគ្រប់គ្រង(បុគ្គលិកប្រចាំការ) ☎️012 296 494
អង្គភាពយើងខ្ញុំមានមេធាវី០៥រូប សម្រាប់ការពារក្ដីខ្លួន បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន
កំពង់ធំ ៖ជនល្មើសមួយចំនួន យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅតែបន្តដឹកជញ្ជូនឈេីចេញពីតំបន់នោះរាប់សិបគោយន្ត​ ទាំងយប់ទាំងថ្ងៃ​ យ៉ាងអានាធិបតេយ្យ​ ដោយមិនមានចុះបង្ក្រាបពីសំណាក់ជំនាញពាក់ព័ន្ធណាមួយនោះឡេីយ​ ពិសេសជំនាញមេព្រៃ​ (រដ្ឋបាលព្រៃឈេី)​ ខេត្តកំពង់ធំ។

ករណីនេះហាក់មានការឃុបឃិតគ្នាជាប្រព័ន្ធ​ ដេីម្បីបំផ្លាញព្រៃអង់តែន​ ជាង៣ម៉ឺនហិកតា​ខ្ទេច​ ដេីម្បីឱ្យព្រៃនោះក្លាយជាព្រៃរីករិល​ នឹងក្លាយជាចំណីរបស់បក្ខពួកអ្នកដែលមានការពាក់ព័ន្ធ​ ជាន់ដីដាំចន្ទី​ យកជាកម្មសិទ្ធពីមេឈ្មួញដីធំៗនៅក្នុងតំបន់ព្រៃអង់តែននេះ។
ដោយឡែកការដឹកជញ្ជូនឈើពីព្រៃអង់តែន ពីមួយថ្ងៃទៅមួយថ្ងៃ ដឹកជញ្ជូនឥតឈប់ឈររបស់ជនល្មើស ដោយមានការឃុបឃិតយកលុយពីមន្ត្រីជំនាញដែលឈជើងនៅទីនោះ៕

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News