ជួយមើលផង៖ទីតាំងចាក់បាល់ ដ៏ធំមួយ នៅក្បែរសាលាសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បើកទទួលអ្នកចាក់ដោយសេរី សមត្ថកិច្ចមិនហ៊ានបង្ក្រាប តើមកពីអ្វី ?

ការិយាល័យព័ត៌មាន(បុគ្គលិកប្រចាំការ)ទូរស័ព្ទ 092 464 205

គេហទំព័រ ផែនដីថ្មី ត្រូវការជ្រើសរើសបុគ្គលិកផ្នែកយកព័ត៌មានសរុបចំនួន១៨០នាក់ នៅតាមខណ្ឌ ក្រុង និងស្រុក ដោយទទួលបានប្រាក់ខែតាមទំហំការងារ។

ភ្នំពេញ៖ ទីតាំងចាក់បាល់ ដ៏ធំមួយកន្លែង ស្ថិតនៅក្បែរសាលាសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កំពុងបើកទ្វារទាំងយប់ ទាំងថ្ងៃ ស្វាគមន៍ភ្ញៀវគ្រប់វ័យ មកពីគ្រប់មជ្ឃដ្ឋានដែលជាអ្នកញៀនល្បែងដោយខានពុំបាននោះ មកលេងយ៉ាងសប្បាយរីករាយ ដោយមិនញញើត នឹងខ្លាចសមត្ថកិច្ចទាល់តែសោះ ដែលមានទីតាំងស្ថិតនៅខាងកើតសាលាសង្កាត់ផ្សារកណ្តាលទី១ប្រហែល៧០ម៉ែត្រ ត្រង់ចំណុចផ្ទះលេខ៥២Eo ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានលើកឡើងទៀតថា ដោយសារតែកត្តានៃការបង្កើតឲ្យមានទីតាំងល្បែងស៊ីសងទាំងអស់នេះហើយ ដែលជាប្រភពនៃបញ្ហាអសន្ដិសុខតែងកើតមានឡើងជារឿយៗ ដូចជាការលួច ឆក់ ប្លន់ និងបង្កជាហឹង្សាក្នុងគ្រួសារទៀតផង។

តាមអនុសាសន៍របស់សម្ដេចក្រឡាហោមសខេង និងលោកអភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួងស្រេង និងឧត្តមសេនីយ៍សថេតដែលជាអគ្គស្នងការរងជាស្នងការនគរបាលរាជធានីភ្នំពេញលោកបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅសមត្ថកិច្ចនិងគណៈអភិបាលទាំង១៤ខណ្ឌ ធ្វេីយ៉ាងណាគឺបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងហើយផ្ទុយទៅវិញក្នុងខណ្ឌដូនពេញប្រមូលផ្តុំដោយល្បែងស៊ីសងអ៊ីនធឺណិតចាក់បាល់កន្ទុយលេខ ពេញទឹកពេញដីដោយមិនឃើញអាជ្ញាធររឺក៏លោកអធិការខណ្ឌដូនពេញចុះបង្ក្រាបទាល់តែសោះប្ញក៍លោកមិនដឹងថាទីតាំងទាំងនោះជាល្បែងស៊ីសងឬក៏ទីតាំងកន្លែងនោះមានខ្សែធំទើបលោកមិនហ៊ានចុះបង្រ្កាប។

ប្រជាពលរដ្ឋដាក់ចម្ងល់សួរថា តើឯណាទៅភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ចំណុចរបស់ប្រមុខថ្នាក់ដឹកនាំដែលបានមានប្រសាសន៍ហើយ បែជាអាជ្ញាធរថ្នាក់ក្រោមមិនឃើញចុះបង្ក្រាបល្បែងទាល់តែសោះ។

ប្រជាពលរដ្ឋ កំពង់រង់ចាំមើលថា តើអាជ្ញាធរខណ្ឌ និងអធិការខណ្ឌដូនពេញហ៊ានចុះបង្ក្រាបទីតាំងល្បែងចាក់បាល ដែរ ឬ ទេ ?

អត្ថ​បទ​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ គេហទំព័រ ផែនដីថ្មី PDT-News